Author: Virak វីរៈ (Virak វីរៈ)

ក្រសួងសាធារណការ បញ្ចប់ការដំឡើងផ្លាកសញ្ញាចរាចរណ៍ផ្លូវដែក ២ខ្សែ ជិត ១ពាន់ទីតាំង

ក្រសួងសាធារណការ បញ្ចប់ការដំឡើងផ្លាកសញ្ញាចរាចរណ៍ផ្លូវដែក ២ខ្សែ ជិត ១ពាន់ទីតាំង

ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានឯកឧត្តម ប៉េង ពោធិ៍នា ជារដ្ឋមន្ត្រី បានបញ្ចប់ដោយជោគជ័យនូវការដំឡើងផ្លាកសញ្ញាចរាចរណ៍ផ្លូវដែកទាំង ២ខ្សែ គឺផ្លូវដែកភាគខាងត្បូង (ភ្នំពេញ-ព្រះសីហនុ) និងផ្លូវដែកភាគខាងជើង (ភ្នំពេញ-បោយប៉ែត)។ នេះបើតាមការឱ្យពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្ដម បានឱ្យដឹងនៅថ្ងៃទី២៨ ខែមីនានេះថា ផ្លាកសញ្ញាដែលត្រូវដំឡើងមានចំនួន ៩៨១ទីតាំង ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍។ ចំណែកឯក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវេ ក៏បានធ្វើសារអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវដែកជាច្រើន និងបានផ្សព្វផ្សាយជាបន្តបន្ទាប់ផងដែរ។ គួរឱ្យដឹងថា ដើម្បីបញ្ចៀសការបុកប៉ះ គ្រោះថា្នក់ផ្សេងៗ និងការងារសុវត្ថិភាពចរាចរណ៍តាមផ្លូវដែក ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវវិធានការមួយចំនួនដូចជា៖ ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវេ បង្កើនការដាក់ឆ្មាំរបារនៅតាមទីតាំងចំណុចប្រសព្វ ដោយជ្រើសរើសបន្ថែមនូវប្រជាជនមូលដ្ឋាន ជាពិសេសប្រជាការពារ ដើម្បីផ្ដល់សញ្ញា បិទផ្លូវ និងសម្របសម្រួលចរាចរណ៍នៅពេលមានរថភ្លើងធ្វើដំណើរឆ្លងកាត់។ បន្ថែមលើនេះ ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េល ត្រូវពិនិត្យឡើងវិញលើចម្ងាយដែលត្រូវបំពាក់ផ្លាកសញ្ញា នៅតាមបណ្តោយផ្លូវដែក ដើម្បីឱ្យអ្នកបើកបររថភ្លើងអាចមានពេលវេលាស៊ីផ្លេ ផ្តល់សញ្ញាបានយូរជាងមុន មុននឹងធ្វើដំណើរមកដល់ទីតាំងចំណុចប្រសព្វ ហើយអ្នកប្រើប្រាស់ផ្លូវថ្នល់ឆាប់បានដឹង និងបង្កើនការប្រុងប្រយ័ត្ន ព្រមទាំងមានពេលវេលាគ្រប់គ្រាន់ក្នុងការឈប់ ដើម្បីឱ្យរថភ្លើងឆ្លងកាត់។ ចំណែកក្រសួងសាធារណការ...

រោងចក្រផលិតស៊ីម៉ង់២នៅខេត្តកំពត កំពុងដំណើរការយ៉ាងសកម្មផ្គត់ផ្គង់តម្រូវការក្នុងស្រុក

រោងចក្រផលិតស៊ីម៉ង់២នៅខេត្តកំពត កំពុងដំណើរការយ៉ាងសកម្មផ្គត់ផ្គង់តម្រូវការក្នុងស្រុក

គណៈប្រតិភូដែលបានចុះពិនិត្យ បានសង្កេតឃើញថា ក្រុមហ៊ុនទាំង២ខាងលើ បាននិងកំពុងដំណើរការយ៉ាងសកម្ម ដោយបានផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គ្រោងបំពេញបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គ្រោងបំពេញបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប

បេសកកម្មនេះ នឹងក្លាយជាឱកាសសម្រាប់កម្ពុជា ក្នុងការបង្ហាញពីតថភាពពិតនៃបរិយាកាសវិនិយោគ រួមមានស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច និងប្រព័ន្ធលើកទឹកចិត្តនានា

២ខែដើមឆ្នាំ តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប នាំចេញបានជាង ៣០០លានដុល្លារ កើនឡើងជិត១៤%

២ខែដើមឆ្នាំ តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប នាំចេញបានជាង ៣០០លានដុល្លារ កើនឡើងជិត១៤%

កាលពីឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចពិសេសមួយនេះ បានកត់ត្រាចំណូលសរុបចំនួនទឹកប្រាក់ ៤១,២ លានដុល្លារអាមេរិក និងប្រាក់ចំណេញសុទ្ធ ចំនួន ៨,១ លានដុល្លារអាមេរិក

ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះ ជាស្ពានវែងបំផុតដែលសាងសង់ឡើងដោយប្រទេសចិន នៅកម្ពុជា

ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះ ជាស្ពានវែងបំផុតដែលសាងសង់ឡើងដោយប្រទេសចិន នៅកម្ពុជា

លោកឯកអគ្គរដ្ឋទូតចិន បានបង្ហោះសារនៅលើហ្វេសប៊ុកថា នេះគឺជាស្ពានវែងបំផុតដែលសាងសង់ឡើងដោយប្រទេសចិននៅកម្ពុជា និងជាសមិទ្ធផលថ្មីដែលចិន និងកម្ពុជាឣនុវត្តរួមគ្នានូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

CDC បើកភ្លើងខៀវឱ្យបង្កើតរោងចក្រដំឡើងរថយន្ដអគ្គិសនី ប្រភេទដឹកទំនិញដំបូងគេនៅកម្ពុជា

CDC បើកភ្លើងខៀវឱ្យបង្កើតរោងចក្រដំឡើងរថយន្ដអគ្គិសនី ប្រភេទដឹកទំនិញដំបូងគេនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ទីតាំងរោងចក្រផ្គុំ និងដំឡើងរថយន្ដ EV នេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ដោយមានទំហំទុនវិនិយោគ ៤៦លានដុល្លារ

រដ្ឋមន្ត្រីធនធានទឹក ណែនាំមន្ត្រីរបស់ខ្លួនឱ្យប្រើប្រាស់ថាមពលសន្សំសំចៃខ្ពស់បំផុត

រដ្ឋមន្ត្រីធនធានទឹក ណែនាំមន្ត្រីរបស់ខ្លួនឱ្យប្រើប្រាស់ថាមពលសន្សំសំចៃខ្ពស់បំផុត

ការណែនាំនេះ ស្របពេលដែលឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បីពិភាក្សា និងវាយតម្លៃលើស្ថានភាពរីករាលដាល នៃសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងបង្កឱ្យមានការហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈលើទីផ្សារសកល

អ្នកឧកញ៉ា សួរ វីរៈ កុម្ម៉ង់រថយន្តដឹកទំនិញប្រភេទអគ្គិសនី ៣០០គ្រឿងបន្ថែម ស្របពេលប្រេងឡើងថ្លៃ

អ្នកឧកញ៉ា សួរ វីរៈ កុម្ម៉ង់រថយន្តដឹកទំនិញប្រភេទអគ្គិសនី ៣០០គ្រឿងបន្ថែម ស្របពេលប្រេងឡើងថ្លៃ

អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ រូបនេះ រំពឹងថា នៅពេលប្រើប្រាស់រថយន្តប្រភេទអគ្គីសនីនេះ នឹងអាចកាត់បន្ថយការចំណាយ ថ្លៃដឹកជញ្ជួនរបស់អតិថិជនមករកភាពប្រក្រតីឡើងវិញ

រដ្ឋមន្រ្តីវប្បធម៌ ចុះពិនិត្យវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ដោយសារជម្លោះប្រដាប់អាវុធ

រដ្ឋមន្រ្តីវប្បធម៌ ចុះពិនិត្យវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ដោយសារជម្លោះប្រដាប់អាវុធ

លោកជំទាវរដ្ឋមន្រ្តី បានសម្តែងនូវមនោសញ្ចេតនារន្ធត់ ក្តុកក្តួល និងតក់ស្លុតយ៉ាងខ្លាំងចំពោះការបំផ្លិចបំផ្លាញដ៏ធំធេងបំផុត ចំពោះបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ដែលជាសម្បត្តិរបស់មនុស្សជាតិ

នាយករដ្ឋមន្ត្រី បង្ហាញពីវិធានការជួយសម្រួលការលំបាកពលរដ្ឋដោយសារប្រេងឡើងថ្លៃ

នាយករដ្ឋមន្ត្រី បង្ហាញពីវិធានការជួយសម្រួលការលំបាកពលរដ្ឋដោយសារប្រេងឡើងថ្លៃ

សម្ដេចនាយករដ្ឋមន្ត្រី បានសរសេរឱ្យដឹងថា ចាប់តាំងពីការប្រយុទ្ធគ្នានៅនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ដែលបង្កឱ្យមានការកើនឡើង នៃតម្លៃប្រេងឥន្ទន:ជាសាកលនេះ