Fashion របស់ឧកញ៉ា ណូ សុភា លើ​ទឹកដីអឺរ៉ុប កាលពីពេលថ្មីៗនេះប្រេន Chanel មួយតួខ្លួន

ឧកញ៉ា ណូ សុភា បាន​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ទឹកដី​អឺរ៉ុប​កាលពី​ពេល​ថ្មី​ៗ ហើយ​ក្នុង​នោះ​ការ​រៀបចំ​តុបតែងខ្លួន​ដោយ​សម្លៀកបំពាក់​ថ្លៃ​ៗ ប្រេន​ល្បី​ៗ​ គឺស្រ្តីអភិជនរូបនេះមានតាំង​ពី​ចុង​សក់ ដល់​ចុង​ជើង។

តាមដានជាមួយយើង៖ Million Times

សម្លៀក​បំពាក់​១ ឈុត​ពណ៌​ខ្មែរ​របស់​ភរិយា Udo Böttcher ដែលជាអ្នកជំនួញ និង​ជា​ម្ចាស់​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ បាន​គ្រង​ខ្មៅ ដែល​ជា​ប្រេន​របស់ Chanel ហើយ​គ្រឿង​នីមួយ​ៗ​ាន​តម្លៃ​រាប់​ពាន់​ដុល្លារ។

ក្នុង​នោះ​គ្រាន់តែ​អាវ​ក្រៅ Chanel ការ​ប្រមូល​ផ្ដុំ​មុន​រដូវ​ស្លឹក​ឈើ​ជ្រុះ​រដូវ​រងា​ឆ្នាំ ២០២៦ ធ្វើ​ឡើង​ពី​ក្រណាត់​រោមចៀម Tweed ពណ៌​ខ្មៅ ដែល​មាន​តម្លៃ​ជិត ៧ ពាន់​ដុល្លារ។

ក្នុង​នោះ​ក៏​មាន​កាបូប Chanel Shiny Lambskin Mesh Quilted Small Cargo Duma Drawstring Backpack Blackតម្លៃ​ជាង ​៤ ៤៤០ ដុល្លារ។ ចំណែក​ស្បែកជើង​ក​វែង​វិញ​ក៏​ជា​ប្រេន Chanel ដែរChanel Calfskin Grosgrain Lace Up Combat Boots តម្លៃ​ជិត ២ ពាន់​ដុល្លារ។

នេះ​គ្រាន់តែ​១​ឈុត​នៃ​សម្លៀកបំពាក់​ជាច្រើន ដែល​ឧកញ៉ា ណូ សុភា ស្លៀកពាក់​នៅ​លើ​ទឹកដី​ប៉ុណ្ណោះ​នៅ​ឈុត​ប្រេន Gucci និង​ប្រេន​ដទៃ​ទៀត៕

អត្ថបទ៖ ឆដា, រូបភាព៖ Sophea MD