អាណាព្យាបាល​កំពុងស្វែងរកថេប្លេត សម្រាប់ធ្វើជាអំណោយដល់សិស្សទើប​ប្រឡង​ជាប់បាក់ឌុបឆ្នាំ ២០២៦ នេះមែនទេ? ថេប្លេត K Haitech ស័ក្តិសមបំផុត

កាន់តែ​កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ឆ្នាំ ២០២៦ មែនទែន​ហើយ។ ដូចនេះ​អាណាព្យាបាល​ដែល​ចង់​​​លើក​ទឹក​ចិត្ត​ដល់​កូន​ៗ​ដែល​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ក៏​ប្រហែល​ជា​មាន​គំនិត​ចង់​ឲ្យ​កាដូ​មាន​តម្លៃ និង​អាច​ចងក្រង​រាល់​ឯកសារ​សំខាន់​ដល់​កូន​ៗ​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

តែ​អាច​នឹង​មិន​ដឹង​ថា កាដូ​អ្វី​ដែល​មាន​ទាំង​អត្ថន័យ ហើយ​អាច​ជួយ​ដល់​ការ​សិក្សា​បន្ត​នៅ​ថ្នាក់​មហា​វិទ្យាល័យ​កូន​ទៀត​នោះ គួរ​ជ្រើសរើស​ថេប្លេត​របស់​ស្នាដៃ​កូន​ខ្មែរK Haitech ដែល​មាន​ស្តង់ដារ​អន្តរជាតិ ជា​ជ្រើស​ទី​១។

ថេប្លេត K Haitech ជា​ផលិតផល​មាន​ការ​គាំទ្រ​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន Haier Group ដែល​ជា​ក្រុមហ៊ុន​ជាប់​ចំណាត់​ថ្នាក់លេខ១ លើ​សកលលោក​​ផ្នែក​ផលិត​គ្រឿង​អេឡេចត្រូទិច។ ថេប្លេត​ខ្មែរ សម្រាប់​សិស្សានុសិស្ស​ខ្មែរ ជួយ​ដល់​កិច្ចការ​ស្រាវជ្រាវ​ដើម្បី​ឈាន​ទៅ​ជំហាន​បន្តបន្ទាប់​ទៀត​ក្នុង​ជីវិត​និស្សិត។

ថេប្លេត K Haitech មាន​ចំណុច​ពិសេស ដោយ​អាច​ប្រើ​ស៊ីម ២ បាន តេ​ក៏​បាន ប្រើ Internet និង​អាច​ ​ប្រើ​ដូច​កុំព្យូទ័រ។ វា​ក៏ភ្ជាប់ WiFi ប្រើ Bluetooth បាន​គ្រប់​ទី​កន្លែង។ ថេប្លេត K Haitech មាន២ ជម្រើស អេក្រង់ 11.97 សម្រាប់និស្សិត និងអ្នកជំនាញ ហើយ​អេក្រង់ 10.95 សម្រាប់​សិស្ស​ថ្នាក់​ទី ១០ ដល់ ១២ ព្រមទាំង​និស្សិត។

ថេប្លេត K Haitech មានRAM 8GB ទំហំ​ផ្ទុក128GB សម្រួល​ដល់​ការសិក្សា និង​ថាមពល​ថ្ម​ផ្ទុក​បាន​ធំ ប្រើ​បាន​ពេញ​មួយថ្ងៃ។ ឥឡូវ​នេះ ក្រុមហ៊ុន KH Haitech ចាប់ផ្តើមទទួលកក់ទុកជាមុនចាប់ពី ៥០០ គ្រឿង​ឡើង​ទៅ។

ទំនាក់ទំនងឥឡូវនេះតាមរយៈលេខ៖

076 35 62 331 (Khmer)
076 35 38 902 (English)

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ