ភរិយាឧកញ៉ា ចាប មួយហុង ម្ចាស់ហាងលក់សម្លៀកបំពាក់ លីម ហុង គឺលោកស្រី លឹម សុខចេង តែងទទួលបានការសរសើរពីរូបសម្បត្តិ ចរិយាសម្បត្តិថ្លៃថ្នូរស័ក្តិសមគ្រប់កម្មវិធីដែលបង្ហាញខ្លួន។



ចូលរួមជាភ្ញៀវកិត្តិយស មានបុណ្យស័ក្ដិ ទ្រព្យយស និងជាស្រ្តីមានភ័ព្វសំណាងខ្ពស់ក្នុងគ្រួសារ លោកស្រី លឹម សុខចេង ត្រូវបានផ្ដល់កិត្តិយសក្នុងពិធីសិរីមង្គលនៃមង្គលការនៃត្រកូលអភិជនធំៗក្នុងសង្គម។
ថៅកែស្រីហាងលក់សម្លៀកបំពាក់ លីម ហុង មានកិត្តិយស ដូច្នេះហើយកម្មវិធីមង្គលការកូនចៅអ្នកស្គាល់រាប់អានគ្នា និងអ្នកជំនួញល្បីឈ្មោះក្នុងប្រទេសដែលរកស៊ីជាមួយគ្នា តែងអញ្ជើញភរិយាឧកញ៉ា ចាប មួយហុង ជាអ្នកដឹកដៃ។
ក្នុងពេលចូលរួមពិធីប្រពៃណីច្បាស់ណាស់ថាថៅកែស្រីរូបនេះ ជ្រើសរើសឈុតបុរាណខ្មែរដែលជាកេរ្តិ៍ពីដូនតា គឺសំពត់ផាមួងហូលសូត្រខ្មែរ។ មួយឈុតណាក៏ស្រ្តីអ្នកជំនួញរូបនេះ ស្រស់ស្អាត និងមើលទៅអស្ចារ្យ។
បើការប្រើប្រាស់កាបូបដៃ និងគ្រឿងអលង្ការវិញឃើញថាលោកស្រី លឹម សុខចេង គឺជាស្រ្តីឆ្នើមក្នុងការរើស និងលេងម៉ូដតែម្ដង៕









អត្ថបទ៖ ឆដា, រូបភាព៖ Lim Sokcheng




