លោកស្រី លី សុខចេង និងលោកស្រី លី សុខឆេង ដែលជាកូនស្រីបណ្ដូលចិត្តទាំងទ្វេរបស់លោកអ្នកឧកញ៉ា ភាព ហៀក និងជាមនុស្សសំខាន់មិនអាចខ្វះបាននៅក្នុង ជីប ម៉ុង គ្រុបផងដែរ។

សហគ្រិនស្ត្រីវ័យក្មេងទាំង ២ រូបរបស់លោកអ្នកឧកញ៉ា ភាព ហៀក មិនត្រូវតែកាន់ការងារធំក្នុងក្រុមហ៊ុនប៉ុណ្ណោះទេ។ កូនស្រីទាំងទ្វេក៏មិនខុសពីអ្នកម្ដាយ ពូកែគ្រប់សព្វបែបយ៉ាងដូចអ្នកមានគុណ ពិសេសការស្លៀកពាក់មិនឲ្យចាញ់គេ។
នាថ្ងៃកម្មវិធីក្មួយស្រី អ៊ឹង វីនីកា កូនស្រីពៅអ្នកឧកញ៉ា លាង ម៉េងនិងលោកស្រី គឹម ចាន់ណា ឃើញថា លោកស្រី លី សុខចេង និងលោកស្រី លី សុខឆេង បានរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាតម្នាក់មួយបែប ដោយម្នាក់បែបស្រគត់ស្រគំ ហើយម្នាក់ទៀតបែបឆើតឆាយ។


ក្នុងនោះ លោកស្រី លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានជ្រើសរើសឈុតពណ៌ស្រាល។ ចំណែកលោកស្រី លី សុខចេង បានជ្រើសរើសឈុតពណ៌ត្នោត និងជាប្រេន SELF-PORTRAIT rhinestone high-neck maxi។
ចំណែកកាបូបវិញ លោកស្រី សុខឆេង កាន់ Louis Vuitton Himalayan Louis ខ្ទង់ម៉ឺនដុល្លារ ហើយលោកស្រី សុខឆេង កាន់កាបូប Bottega Veneta knot clutch satin/ python emerald green។











អត្ថបទ៖ ឆដា, រូបភាព៖ Bong Joy




