កូនស្រីទី៣របស់អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ គឺអ្នកនាង អ៊ឹង ស៊ីវឈីនស៊ី ក៏ជាភាទុនិកនៃក្រុមហ៊ុន ភីភល & ផាតនើរ អ៊ិនសួរេន ភីអិលស៊ី ដែលជាបុត្រសម្ព័ន្ធរបស់ ING Holdings Co.,Ltd។

អ្នកនាង អ៊ឹង ស៊ីវឈីនស៊ី បន្ទាប់ពីរៀបការជាមួយកូនប្រុសឧកញ៉ា ចាប មួយហុង ក៏នៅតែមមាញឹកខ្លាំងនៃអាជីវកម្មគ្រួសារ។ ដូចកាលពីពេលថ្មីៗនេះ អ៊ឹង ស៊ីវឈីនស៊ី ក៏បានចូលរួមក្នុងកម្មវិធីខួប១១ ឆ្នាំនៃក្រុមហ៊ុន ភីភល & ផាតនើរ អ៊ិនសួរេន ភីអិលស៊ី ជាមួយស្វាមី បងប្រុស និងឪពុក។
ភរិយាលោក លីម ហ្វីលីព គ្មានការប្រែប្រួលរូបសម្រស់ឡើយ ហើយការរៀបចំខ្លួននៅតែឡូយឆាយដដែល។ ងាកទៅមើលសម្លៀកបំពាក់ថ្ងៃខួប ១១ឆ្នាំ នៃការបង្កើតក្រុមហ៊ុន ឈីនស៊ី បានជ្រើសឈុតខ្មៅ មើលទៅពិតជាស្រស់ស្អាតដូចក្មេងស្រី ហើយសមជាម្ចាស់ភាគហ៊ុន។
អ៊ឹង ស៊ីវឈីនស៊ី បានបន្ថែមកាបូបដៃ Chanel Top Handle Long Vanity Case with Chain Gold Metallic Caviar Silver Hardware តម្លៃជិត ៦ ពាន់ដុល្លារ ដែលធ្វើឲ្យរូបភាពអ្នកនាងកាន់តែទាន់សម័យ។ ការលេង fashion ប្រេនល្បីស្អាតបែបនេះ ក៏ព្រោះតែភាទុនិកនៃក្រុមហ៊ុន ភីភល & ផាតនើរ អ៊ិនសួរេន ភីអិលស៊ី មានឪពុកម្ដាយក្មេកជាម្ចាស់ហាងលក់សម្លៀកបំពាក់ដ៏ល្បីស្រាប់៕



អត្ថបទ៖ ឆដា, រូបភាព៖ People & Partners Insurance Plc.




