អ្នកឧកញ៉ា អ៊ឹង លីហេង នៅព្រឹកនេះបានអមដំណើរសម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចុះទៅជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តស្ទឹងត្រែង។

នាឱកាសនោះអ្នកឧកញ៉ា អ៊ឹង លីហេង ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអ្នកឧកញ៉ា តាំង ហ្គិចលៀង បានចូលរួមឧបត្ថម្ភថវិកាជួយសាងសង់ផ្ទះ ៤៤ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តស្ទឹងត្រែង ដែលមានជីវភាពខ្វះខាត គ្មានដី ឬគ្មានផ្ទះស្នាក់នៅ។
គួររំឭកផងដែរថា កាលថ្ងៃ៦ ខែកក្កដា ឆ្នាំ ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តន៍ជន ពីព្រោះពួកគាត់ជាអ្នកដែលធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ។
សម្រាប់ប្ដីប្រពន្ធអ្នកឧកញ៉ា អ៊ឹង លីហេង និងអ្នកឧកញ៉ា តាំង ហ្គិចលៀង (ក្រុមហ៊ុន H&L Group Co.,Ltd.) ជាសប្បុរសជនទាំងទ្វេ។ ដោយថ្មីៗនេះបានចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាល, កាកបាទក្រហមកម្ពុជា ព្រមទាំងជួយសាងសង់ហេដ្ឋារចនាសម្ពន្ធជាច្រើន៕

អត្ថបទ៖ ឆដា, រូបភាព៖ Samdech Hun Sen of Cambodia




