ខួបកំណើតគម្រប់ ១៨ ឆ្នាំកូនស្រីទី៣ អ្នកឧកញ៉ា គិត ម៉េង កញ្ញា គិត ស៊ូណាវីន អញ្ជើញតែអ្នកជិតស្និទ្ធប៉ុណ្ណោះ

កាលពី​​ថ្ងៃ ២ ខែ​កក្កដា ឆ្នាំ ២០២៦ ម្សិលមិញ ​​អ្នក​ឧកញ៉ា គិត ម៉េង និង​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​រៀបចំ​កម្មវិធី​ខួប​កំណើត​យ៉ាង​ស្រស់​បំព្រងឲ្យ​កូន​ស្រី​ទី៣ ​ឈ្មោះកញ្ញា​​​ថា គិត ស៊ូណាវីន។

តាមដានជាមួយយើង៖ Million Times

សម្រាប់​ការ​រៀបចំ​ខ្លួន​របស់ គិត ស៊ូណាវីន និង​អ្នក​ម្ដាយ​ពិតជា​ស្រស់​ស្អាត និង​ស្រស់​ស្រាយ​តែម្ដង ព្រោះ​ថា​ជា​ការ​អបអរ​ដែល​កូន​ស្រី​បណ្ដូល​ចិត្ត​ក្លាយ​ជា​មនុស្ស​ពេញ​វ័យ និង​មាន​សិទ្ធិ​សម្រេច​គ្រប់​បែប​យ៉ាង។

ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ្នកឧកញ៉ា ម៉ៅ ចំណាន អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​អញ្ជើញ​តែ​មនុស្ស​ជំនិត និង​មិត្ត​អ្នក​ជំនួញ​ជាមួយ​គ្នា​ប៉ុណ្ណោះ។

ចំណែក​សាមី​ខ្លួន កញ្ញា គិត ស៊ូណាវីន ក៏​បាន​អញ្ជើញ​មិត្តភ័ក្ដិ ដើម្បី​ជប់លៀង​នៅ​​​​ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ នៅ​លើ​វិថី​ព្រះនរោត្តម ស្ថិត​នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយ​បង្ហាញ​ពី​សម្ភារ​មាន​តម្លៃ​ជាច្រើន​ដាក់​តាំង​បង្ហាញ

ដោយ​កញ្ញា គិត ស៊ូណាវីន ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​សាលា​អន្តរជាតិ​សៅប្រ៊ីដ​កម្ពុជា ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​រ៉ូយ៉ាល់ គ្រុប ​របស់​ឪពុក​ផ្ទាល់​តែម្ដង៕

អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia