ក្រៅពីកម្មវិធីឡើងផ្ទះថ្មីរបស់អ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា ម៉ៅ ចំណាន នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលីហើយនោះ ក៏មានការរៀបចំកម្មវិធីខួបកំណើតឲ្យឧកញ៉ា គិត ស៊ូឡា ដែលជាកូនប្រុសច្បងផងដែរ។

ដោយថ្ងៃ ១៧ ខែមិថុនា ឆ្នាំ ២០២៦ ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមគ្រួសារបានរៀបចំកម្មវិធីឡើងភូមិគ្រឹះថ្មីនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី និងថ្ងៃ ២១ ខែមិថុនា ឆ្នាំដដែលអ្នកឧកញ៉ា គិត ម៉េង រៀបចំពិធីជប់លៀងខួបកំណើត ឧកញ៉ា គិត សូឡា។
ក្នុងនោះភ្ញៀវដែលចូលរួមសុទ្ធសឹងជាអ្នកជំនួញដែលជាមនុស្សជំនិតនឹងគ្រួសារអ្នកឧកញ៉ា គិត ម៉េង និងមិត្តភ័ក្តិម្ចាស់កម្មវិធីតែម្ដង។ ភ្ញៀវចូលរួមទាំងអស់បានកំណត់ឲ្យប្រើប្រាស់សម្លៀកបំពាក់ពណ៌ខ្មៅ ដើម្បីឲ្យស៊ីគ្នាជាមួយម្ចាស់កម្មវីធី គឺឧកញ៉ា គិត ស៊ូឡាតែម្ដង៕




អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណេត




