លោកអ្នកឧកញ៉ា ភាព ហៀក នៅតែស្វាហាប់ សុខភាពរឹងមាំ ទឹកមុខស្រស់ថ្លា

ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង លោក​អ្នកឧកញ៉ា ភាព ហៀក កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​វត្តមាន​ចូលរួម​បើក​សម្ពោធ​មជ្ឈមណ្ឌល​កីឡា The Top Sport Center 271 ដ៏​ធំ​ជាងគេ​នៅ​កណ្ដាល​ភ្នំពេញ ក្នុង​ដំណើរ​ស្វាហាប់។

តាមដានជាមួយយើង៖ Million Times

នៅ​ថ្ងៃ២០ ខែ​មិថុនា ឆ្នាំ២០៦ លោកអ្នកឧកញ៉ា ភាព ហៀក បាន​កាត់​ខ្សែបូ​សម្ពោធ​មជ្ឈមណ្ឌល​កីឡា The Top Sport Center 271 ជាមួយ​កូន​ចៅ​នៃ ជីប ម៉ុង គ្រុប ទាំងអស់​គ្នា។ អ្នក​ចូលរួម​បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​ពេល​ឃើញ​ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង រូប​នេះ ព្រោះ​ទោះ​ជា​មាន​វ័យ​ចំណាស់​ទៅ​ហើយ តែ​លោក​អ្នកឧកញ៉ា ភាព ហៀក នៅតែ​រឹងមាំ និង​ស្រស់ស្រាយ។

នា​ថ្ងៃ​នោះ លោកអ្នកឧកញ៉ា ភាព ហៀក បាន​រៀបចំ​ខ្លួន​យ៉ាង​សម​សួន​អាវ​យឺត​តឺនុយ​ក្នុង​ស និង​បន្ថែម​អាវ​ក្រៅ​​ពណ៌ទឹកប៊ិច​ត្រូវ​នឹង​ពណ៌​តំណាង Chip Mong Land ក្នុង​ទឹកមុខ​ស្រស់​ថ្លា រាងកាយ​មាំមួន ដំណើរ​ស្វាហាប់​មើល​មិន​ដឹង​សោះ​ថា​លោកអ្នក​ឧកញ៉ា ភាព ហៀក ជា​ស្ត្រី​ចំណាស់​មាន​ដល់​ចៅ​ទួត​ទៅ​ហើយ​នោះ​ទេ។

កាន់តែ​ពិសេស​លោក​អ្នកឧកញ៉ា ភាព ហៀក បាន​បន្ថែម​ខ្សែ​ក្រវាត់ Versace ពណ៌ខ្មៅ​ដ៏​ប្រណិត មើល​ទៅ​ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង រូបនេះ​ក្មេង​ខ្លាំង​តែម្ដង។

ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង បាន​ឲ្យ​ដឹង​ថា ជា​ប្រចាំ​តែងតែ​ក្រោក​ពី​ព្រលឹម​​សមាធិ និង​ធ្វើ​លំហាត់​ប្រាណ​មិន​ដែល​ខកខាន​ឡើយ ដើម្បី​ថែរក្សា​ទាំង​សុខភាព​ផ្លូវ​កាយ សុខភាព​ផ្លូវចិត្ត៕

អត្ថបទ៖ ឆដា, រូបភាព៖ Chip Mong Land