កម្មវិធីមង្គលការកូនស្រី រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងកូនប្រុស រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំរយៈពេល ២ថ្ងៃ តាំងពីថ្ងៃ ១០ និងថ្ងៃ ១១ ខែឧសភា ឆ្នាំ ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ពីឥស្សរជន ថ្នាក់ដឹកនាំ អ្នកឧកញ៉ាៗ ព្រមទាំងច្រើនរូប។

មង្គលការរយៈពេល ២ ថ្ងៃនៃគ្រួសារមន្ត្រីរាជការ ២ រូប នោះគឺកូនប្រុសឯកឧត្តម ម៉ឹង មករា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងស្រី ជា ជុតិម៉ា ដោយកូនកំលោះនាម ផន សុផានិត និងកូនក្រមុំ ជា អាំងជូឡា ត្រូវជាកូនស្រី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រី សុខ លី។ ពិធីមង្គលនេះដែរ មានការចូលរួមពីភ្ញៀវគ្រប់ជាន់ថ្នាក់ ហើយទិដ្ឋភាពនាពេលរាត្រីវិញ រឹតតែពិសេសនិងស្រស់ស្អាតមែនទែន។











អត្ថបទ៖ឆដា, រូបភាព៖ The ring wedding cambodia



