មង្គលការរយៈពេល ២ ថ្ងៃនៃគ្រួសារមន្ត្រីរាជការ ២ រូប នោះគឺកូនប្រុសលោក ម៉ឹង មករា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងស្រី ជា ជុតិម៉ា ដោយកូនកំលោះនាម ផន សុផានិត និងកូនក្រមុំ ជា អាំងជូឡា ត្រូវជាកូនស្រី លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រី សុខ លី។

កម្មវិធីមង្គលការកូនស្រី រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងកូនប្រុស រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំរយៈពេល ២ថ្ងៃ តាំងពីថ្ងៃ ១០ និងថ្ងៃ ១១ ខែឧសភា ឆ្នាំ ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ពីឥស្សរជន ថ្នាក់ដឹកនាំ អ្នកឧកញ៉ាៗ ព្រមទាំងច្រើនរូប។
វត្តមានថ្នាក់ដឹកនាំសំខាន់ៗ ដូចជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចវិបុលសេនាភក្តី សាយ ឈុំ, សម្ដេចក្រឡាហោម ស ខេង សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន,សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ឧបនាយករដ្ឋមន្ត្រី ស សុខា, ឧបនាយករដ្ឋមន្ត្រី នេត សាវឿន លោកអ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ម៉េង ឧកញ៉ា លី ឆេង ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកមុខអ្នកការ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
សម្រាប់មង្គលការដ៏អស្ចារ្យនៃត្រកូលមន្រ្តីរាជការទាំង ២ បានរៀបចំឡើងយ៉ាងអធិកអធមនៅមជ្ឈមណ្ឌល OCIC ដែលបានរៀបចំតុបតែងពណ៌មាសយ៉ាងភ្លឺចិញ្ចាច ស័ក្ដិសមឋានៈ តួនាទីនៃវង្សត្រកូលរបស់កូនកំលោះកូនក្រមុំ៕














អត្ថបទ៖ឆដា, រូបភាព៖ The ring wedding cambodia



