វេលាពេលរាត្រីនៃកម្មវិធីមង្គលការកូនអ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ កាលពីពេលកន្លងទៅ ឃើញថាកូនក្រមុំរូបស្រស់ ហេង ស៊ីយ៉ានីត កាន់តែអស្ចារ្យក្នុងឈុតបែបបស្ចិមយ៉ាងស្រស់ស្អាត។

កូនប្រសាស្រីអ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ មានស្នាមញញឹមផ្អែមល្ហែម រួសរាយរាក់ទាក់ខ្លាំងតែម្ដង។ សម្រាប់ឈុតពេលរាត្រីកូនក្រមុំ ហេង ស៊ីយ៉ានីត បានជ្រើសរ៉ូបប្រេន Nicole + Felicia ដ៏ស្រស់ស្អាត និងសមសួនគួរជាទីគយគន់។
ក្រោយបញ្ចប់កម្មវិធីប្រពៃណី ឈានមកពេលរាត្រីថ្ងៃ ១៧ ខែកក្កដា ឆ្នាំ ២០២៦ ក្រមុំ ហេង ស៊ីយ៉ានីត បានផ្លាស់ប្ដូរឈុតបុរាណខ្មែរ ទៅជាគ្រងរ៉ូបបែបសម័យទំនើបដែលជាប្រេនសម្លៀកបំពាក់កូនក្រមុំដ៏ល្បីលំដាប់ពិភពលោក Nicole + Felicia។

រ៉ូប Nicole + Felicia ដែល ស៊ីយ៉ានីត គ្រងជាការប្រមូលផ្ដុំរ៉ូបសម្លៀកបំពាក់កូនក្រមុំរដូវស្លឹកឈើជ្រុះ/រដូវរងា ២៧ ស្ថិតក្នុងលេខ ៣១ ជាសម្លៀកបំពាក់កូនក្រមុំទំនើប ប្រណីតថ្មីស្រឡាង និងទាន់សម័យ។
សម្រាប់តម្លៃនៃ Nicole + Felicia នីមួយៗវិញ រ៉ូបមង្គលការដែលមានអ្នកច្នៃម៉ូដជាបងប្អូនស្រី ២ នាក់បង្កើតឡើងនេះ អាចចន្លោះពី ៣ ០០០ ទៅ ៧ ០០០ ដុល្លារ។មង្គលការគ្រួសារអភិជនមួយគូនេះ ពិតជាមានភាពប្រណីត និងគួរជាទីចាប់អារម្មណ៍ ដោយមានច្នៃឡើងជាដើមត្នោត បង្ហាញពីអត្តសញ្ញាណជាតិខ្មែរ៕













អត្ថបទ៖ ឆដា, រូបភាព៖ One Memory




