គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ហៅកាត់ NACC សម្រេចស៊ើបអង្កេតលើមន្ត្រីរដ្ឋាភិបាលថៃមួយចំនួនដែលត្រូវបានចោទប្រកាន់ថា អនុញ្ញាតឱ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្នាក់នៅក្នុងមន្ទីរពេទ្យជំនួសឱ្យពន្ធនាគារ។ នេះបើតាមកាសែត Bangkok Post ចេញផ្សាយនៅថ្ងៃអង្គារ។ អគ្គលេខាធិការ NACC លោក Sarote Phuengramphan និយាយកាលពីថ្ងៃចន្ទថា គណៈកម្មការសម្រេចបានស៊ើបអង្កេតជាការឆ្លើយតបទៅនឹងការចោទប្រកាន់ថា មន្ត្រីនៅនាយកដ្ឋានកែប្រែ, មន្ទីរពេទ្យ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនលោក ថាក់ស៊ីន ទៅមន្ទីរពេទ្យដើម្បីកុំឲ្យលោកជាប់ពន្ធនាគារ។ លោក ថាក់ស៊ីន ក្នុងរថយន្តពេលត្រឡប់មកដល់ប្រទេសវិញ យោងតាមការចោទប្រកាន់ លោក ថាក់ស៊ីន ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេល ១៨០ថ្ងៃ ទោះបីលោកមិនឈឺធ្ងន់ក៏ដោយ។ លោក Sarote បន្តថា NACC បានរកឃើញអង្គហេតុ សាក្សី និងភស្តុតាងគ្រប់គ្រាន់ ដើម្បីធ្វើការស៊ើបអង្កេត ដូច្នេះបានចាប់ផ្តើមបន្តសំណុំរឿងនេះ។ លោកបន្តទៀតថា ការស៊ើបអង្កេតនឹងផ្តោតលើមន្ត្រីចំនួន ១២នាក់នៅនាយកដ្ឋានកែប្រែ មន្ទីរពេទ្យ និងនគរបាល។ លោក ថាក់ស៊ីន បានវិលត្រឡប់ចូលស្រុកវិញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីបាននិរទេសខ្លួនអស់រយៈពេល ១៥ឆ្នាំ។...
តម្រូវការកៅស៊ូកំពុងកើនឡើងខ្ពស់សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតនិងកែច្នៃកង់ឡាននៅកម្ពុជា
ក្នុងពេលចូលរួមបើកកម្មវិធីប្រកួតចៀរជ័រកៅស៊ូថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ នៅចម្ការកៅស៊ូជុប ស្ថិតនៅឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៦ ខែធ្នូនេះ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី តែងតាំងលោក Thaksin ជាទីប្រឹក្សាផ្ទាល់ខ្លួន
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី តែងតាំងលោក Thaksin ជាទីប្រឹក្សាផ្ទាល់ខ្លួន
ចប់ភារកិច្ចនៅវៀតណាម CEO ឡេង ដាវី ប្រញាប់មកប្រចាំការនៅពិព័រណ៍ពាណិជ្ជកម្មកម្ពុជា បង្ហាញផលិតផលអង្ករ
ក្រោយចប់ភារកិច្ចនៅប្រទេសវៀតណាមភ្លាម CEO ឡេង ដាវី បានប្រញាប់ត្រឡប់មកប្រទេសកម្ពុជាវិញ ចូលរួមកម្មវិធីធំប្រចាំឆ្នាំ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា
ដល់វ័យចំណាស់ទើប Bill Gates ស្ដាយក្រោយ ព្រោះមិនបានធ្វើរឿងអស់ទាំងនេះ
ដល់វ័យចំណាស់ទើប Bill Gates ស្ដាយក្រោយ ព្រោះមិនបានធ្វើរឿងអស់ទាំងនេះ
ប៉ុស្តិ៍ទូរទស្សន៍ ABC សងជំងឺចិត្តចំនួន ១៥លានដុល្លារ ជូនប្រធានាធិបតីជាប់ឆ្នោត Trump
ប៉ុស្តិ៍ទូរទស្សន៍ ABC សងជំងឺចិត្តចំនួន ១៥លានដុល្លារ ជូនប្រធានាធិបតីជាប់ឆ្នោត Trump
បេក្ខជន ៧១រូបមកពីក្រុមហ៊ុនចំនួន៣៤ ប្រឡងចៀរជ័រកៅស៊ូថ្នាក់ជាតិប្រចាំឆ្នាំ២០២៤
នៅថ្ងៃទី១៦ ខែធ្នូនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំការប្រឡងចៀរជ័រកៅស៊ូថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ លើកតំបូងបង្អស់នៅចម្ការកៅស៊ូជុប
មេបក្សកាន់អំណាចកូរ៉េខាងត្បូងចុះចេញពីតំណែង ក្រោយសភាបោះឆ្នោតទម្លាក់ប្រធានាធិបតី
មេបក្សកាន់អំណាចកូរ៉េខាងត្បូងចុះចេញពីតំណែង ក្រោយសភាបោះឆ្នោតទម្លាក់ប្រធានាធិបតី
បរទេសលាន់មាត់សរសើរគុណភាពថ្មអារក្រុមហ៊ុន Rithy Granite Cambodia ដែលយកទៅពិព័រណ៍នៅវៀតណាម
នៅកម្មវិធីសន្និសីទ ASEAN STONE ប្រទេសវៀតណាមម្សិលមិញ ដែល CEO ឡេង ដាវី អគ្គនាយិកាក្រុមហ៊ុន Rithy Granite Cambodia
អតីតនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលលិខិតព្រមានពីបក្សកុម្មុយនិស្តវៀតណាម
អតីតនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលលិខិតព្រមានពីបក្សកុម្មុយនិស្តវៀតណាម













