ភរិយាអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ដែលគេស្គាល់យ៉ាងច្បាស់ថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ស្ត្រីដែលមានចរិយាប្រពៃ និងចំណាប់ចំនួនសព្វបែបគ្រប់យ៉ាង ទាំងការងារក្រៅ និងការងារក្នុងផ្ទះ។

ដ្បិតថាការងាររវល់ខ្លាំងយ៉ាងណា តែស្ត្រីដែលពូកែថែរក្សាសម្រស់ដូចគ្នា ដោយវ័យ ៤០ ឆ្នាំហើយក្ដី តែសម្រស់សេដ្ឋិនី ម៉ៅ ចំណាន ពិតជាមិននឹកស្មានដល់ថានៅតែស្រស់ស្អាតដូចកាលប្រឡូកក្នុងវិស័យសិល្បៈកាលពីជាង២០ ឆ្នាំមុន។
មិនមែនពូកែតែថែរក្សាសម្រស់ទេ ការលេងម៉ូដសម្លៀកបំពាក់ទៀតសោតពិតជាស្រស់ស្អាត និងសមនឹងឋានៈមុខមាត់ក្នុងសង្គម។ ចំណែកគ្រឿងអលង្ការវិញអនុប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ មានទាំងប្រេន Bulgari, Van Cleef, Roberto Coin និង Cartier លំដាប់ពិភពលោក។
ក្នុងនោះម៉ូដក្រវិលវិញ ភរិយាអ្នកឧកញ៉ា គិត ម៉េង តែងតែជ្រើសរើសយកប្រេន Cartier, Bulgari, Van Cleef, Roberto Coin, Cartier ព្រមទាំងប្រេនដទៃជាច្រើនទៀត៕




អត្ថបទ៖ ឆដា, រូបភាព៖ Lok Chumteav Neak Oknha Mao Chamnan




