ក្រៅពី​ថេប្លេត ក្រុមហ៊ុន KH Haitech-Haier Global Business ក៏មានផលិតគ្រឿងបរិក្ខារសំខាន់ៗទាំងនេះដែរ

ផលិតផល​របស់​ក្រុមហ៊ុន KH Haitech-Haier Global Business របស់​​​អ្នក​ឧកញ៉ា​វ័យ​ក្មេង សំ សុខនឿន កំពុង​ទទួល​បាន​ការ​សរសើរ ​ក្នុង​នាម​ជា​ក្រុមហ៊ុន​កូន​ខ្មែរ​ដែល​អាច​ផលិត​សម្ភារៈ​អេឡិចត្រូនិក​ថេបប្លេត ដើម្បី​ប្រើប្រាស់ម៉ាក KH ឬពាក្យពេញអានថា (K Haitech) ​បាន​យ៉ាង​ល្អ ប៉ុន្តែ​លើស​ពី​នេះ ​ក្រុមហ៊ុន​មួយ​នេះ​ក៏​មាន​សេវាកម្ម​ជា​ច្រើន​ទៀត​ដែរ ដើម្បី​បម្រើ​ប្រជាជន​កម្ពុជា។

តាមដានជាមួយយើង៖ Million Times

ជាក់​ស្ដែង ​ក្រុមហ៊ុន​ខ្មែរ​រួម​បញ្ចូល​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​របស់អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន KH Haitech-Haier Global Business ខាង​លើ​មិនត្រឹមតែ​ផលិត Tablets Laptop Desktop ម៉ាក KH ឬ​ពាក្យ​ពេញអាន​ថា (K Haitech) ប៉ុណ្ណោះ​ទេ តែ​ក្រុមហ៊ុន KH Haitech-Haier Global Business របស់​អ្នក​ឧកញ៉ាវ័យក្មេង​ដែល​មាន​ប្រភព​មកពី​ខេត្ត​ត្បូង​ឃ្មុំ​រូបនេះ ក៏មានផ្តល់សេវាកម្មដូចជា៖

១. E-education ជាប្រព័ន្ធអប់រំបែបអន្តរកម្ម ការបង្កើនប្រសិទ្ធភាពនៃការសិក្សានៅតាមសាលារៀន ដែល​សិស្សានុសិស្ស​គ្រប់រូប អាចសិក្សារៀនសូត្របានកាន់តែប្រសើរឡើងគ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង តាមរយៈ​ដំណោះស្រាយនៃការសិក្សាបែបប្រព័ន្ធអេឡិចត្រូនិច។

២. Smart Health Care ជា​ការ​ផ្ដល់​ជូន​នូវ​ដំណោះស្រាយ​បច្ចេកវិទ្យា​ផ្នែក​សុខាភិបាលឆ្លាតវៃ និង​ឧបករណ៍​បច្ចេកវិទ្យា​សុខាភិបាល​ឆ្លាតវៃ​គ្រប់​បរិបទ ដែលគ្របដណ្តប់ទៅលើដំណើរការជាច្រើន រួមមាន​ការ​បង្ការ ការគ្រប់គ្រង ការ​ព្យាបាល និង​ការថែទាំសុខភាពផងដែរ។

៣. Smart Manufacturing៖ ជួយ​ម្ចាស់​សហគ្រាស​ក្នុង​ការ​រៀបចំ​​ការ​ដំណើរការ និង​ការ​ដំឡើង​ម៉ាស៊ីន​រោងចក្រ​គ្រប់ប្រភេទ បំពាក់ដោយច្ចេកវិទ្យាទំនើបចុងក្រោយ។

៤. Smart Energy៖ ផ្គត់ផ្គង់ និង​ជួយ​ដំឡើង​ប្រព័ន្ធ​សូឡា​សម្រាប់​រោងចក្រ សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តាមបែបបច្ចេកវិទ្យាទំនើបៗចុងក្រោយ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទំនាក់ទំនង KH Haitech តាមរយៈលេខ៖

  • 076 35 62 331(Khmer)
  • 076 35 38 902(English)

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ