កូនស្រីឧកញ៉ា លី សុវណ្ណ និងលោកស្រី ម៉ិញ សុធា ត្រូវជាចៅស្រី ឧកញ៉ា លី ឆេង ម្ចាស់សាលាប៊ែលធី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស B ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ ១០ សីហា ២០២៦។

ឧកញ៉ា លី សុវណ្ណ និងភរិយា បាននាំកូនស្រីទៅមើលលទ្ធផលនៅមណ្ឌលប្រឡង វិទ្យាល័យព្រែកលៀប។ អគ្គនាយករងក្រុមហ៊ុន ប៊ែលធីគ្រុប និងជាម្ចាស់បុរី លី សុវណ្ណ គឺឧកញ៉ា លី សុវណ្ណ និងក្រុមគ្រួសារ បានបង្ហាញទឹកមុខសប្បាយរីករាយដែលកូនស្រីច្បងនៃគ្រួសារប្រឡងទទួលបានលទ្ធផលល្អបែបនេះ។
បើតាមការរៀបរាប់ឪពុក យុវតីដែលមានសម្រស់ស្រស់ប្រិមប្រិយ និងត្រូវជាកូនស្រីឧកញ៉ា លី សុវណ្ណ មានការមិនសមបំណងបន្តិច ចំពោះលទ្ធផល។ តែទោះយ៉ាងណា លោក អគ្គនាយករងក្រុមហ៊ុន ប៊ែលធីគ្រុប បានអបអរសាទរកូនស្រី ទទួលបាននិទ្ទេស B ក្នុងក្នុងទឹកមុខញញឹមញញែម។
ឧកញ៉ា លី សុវណ្ណ បានបន្ថែមថា ទោះបីជាពុំសមដូចបំណងប្រាថ្នារបស់ ប៉ុន្តែកូនលោកបានប្រឹងប្រែងអស់ពីសមត្ថភាពរួចហើយ និងសូមឲ្យកញ្ញា ខិតខំបន្តទៀតនូវជំហានបន្ទាប់ក្រោយចប់វិទ្យាល័យ៕





អត្ថបទ៖ឆដា, រូបភាព៖ LY Sovann




