ថៅកែប្រេន Miss Sunflower ដ៏ល្បី លោកស្រី ឡៃ ស៊ូយៀក បានប្រកាសជូនរង្វាន់ឡានដល់សិស្ស ដែលជាប់និទ្ទេស A បានលំដាប់ពិន្ទុ ១០០ ពេញខ្ពស់ជាងគេ។

លោកស្រី ឡៃ ស៊ូយៀក ដែលមហាជនស្គាល់ថាជាភរិយាអ្នកឧកញ៉ា ឡាយ លីហួ និងជាស្ត្រីអ្នកជំនួញជើងខ្លាំងក្នុងវិស័យអនឡាញផ្នែកផលិតផលថែរក្សាសម្រស់។ សេដ្ឋិនីរូបនេះ ជាមនុស្សមានចិត្តសប្បុរសដោយកន្លងមកតែងតែជួយដល់សិស្សនិស្សិតជាច្រើនមកហើយ។
ដោយថ្ងៃនេះស្របពេលក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផល ហើយរកឃើញថា យុវជន សេន កេតរ៏ស័កធនិន មានលំដាប់ពិន្ទុខ្ពស់ គឺ ១០០ ពេញ ជានិទ្ទេស A។
យុវសិស្ស សេន កេតរ៏ស័កធនិន ដែលជាសិស្សសាលាអារីហ្សូន សាខាខេត្តសៀមរាប ទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦។
គួរបញ្ជាក់ថា សាលារៀនអារីហ្សូន សាខាខេត្តសៀមរាប ដែលជាសាលាបុត្រសម្ព័ន្ធស្ថាប័នអប់រំ អេជី របស់ឧកញ៉ា ជា សុខឃាង៕



អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណិត




