ភ្នំពេញ៖ ខណៈសិស្សានុសិស្សជាច្រើនទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២៦ និងត្រៀមបន្តការសិក្សានៅកម្រិតឧត្តមសិក្សា ការស្វែងរកឧបករណ៍បច្ចេកវិទ្យាសម្រាប់គាំទ្រដល់ការសិក្សា ក៏កំពុងក្លាយជាតម្រូវការសំខាន់មួយ។ ក្នុងនោះ ថេប្លេត K Haitech បានក្លាយជាជម្រើសស័ក្តិសមបំផុតមួយសម្រាប់អ្នកកំពុងស្វែងរកអំណោយជូនដល់សិស្សដែលទើបប្រឡងជាប់បាក់ឌុបឆ្នាំនេះ។
K Haitech គឺជាថេប្លេតខ្មែរ ដែលត្រូវបានបង្កើតឡើងសម្រាប់សិស្សានុសិស្ស និងនិស្សិតកម្ពុជា ដោយមានការគាំទ្រផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុន Haier Group ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកលំដាប់អន្តរជាតិ។
ជាមួយនឹងគោលដៅផ្តល់ជម្រើសឧបករណ៍បច្ចេកវិទ្យាសម្រាប់ការសិក្សា ថេប្លេត K Haitech ត្រូវបានរចនាឡើងឱ្យអាចប្រើប្រាស់បានទាំងសម្រាប់ការសិក្សា ការស្វែងរកព័ត៌មាន ការប្រើប្រាស់អ៊ីនធឺណិត ក៏ដូចជាការបំពេញកិច្ចការផ្សេងៗដែលត្រូវការឧបករណ៍ឌីជីថលក្នុងជីវិតប្រចាំថ្ងៃ។
បច្ចុប្បន្ន ថេប្លេតនេះមានជម្រើសចំនួន២ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់នៅកម្រិតសិក្សាផ្សេងៗគ្នា។ ជម្រើសទីមួយ គឺម៉ូដែលដែលមានអេក្រង់ទំហំ 11.97 អ៊ីញ ដែលសមស្របសម្រាប់និស្សិត និងអ្នកជំនាញ។ ចំណែកជម្រើសទីពីរ គឺម៉ូដែលដែលមានអេក្រង់ទំហំ 10.95 អ៊ីញ ដែលផ្តោតលើសិស្សថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ព្រមទាំងនិស្សិតផងដែរ។
ថេប្លេត K Haitech បំពាក់ដោយ RAM ទំហំ 8GB និងទំហំផ្ទុកទិន្នន័យ 128GB/256GB/512GB ដែលអាចសម្រួលដល់ការប្រើប្រាស់សម្រាប់ការសិក្សា ការរក្សាទុកឯកសារ និងការប្រើប្រាស់កម្មវិធីផ្សេងៗ។ លើសពីនេះ ឧបករណ៍នេះមានថាមពលថ្មដែលអាចប្រើប្រាស់បានពេញមួយថ្ងៃ ដើម្បីគាំទ្រដល់ការសិក្សា និងការប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃ។
លក្ខណៈពិសេសមួយទៀតរបស់ K Haitech គឺអាចប្រើប្រាស់បានដូចកុំព្យូទ័រ ដែលផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្ស និងនិស្សិតក្នុងការបំពេញកិច្ចការសិក្សា និងការប្រើប្រាស់ឯកសារឌីជីថល។
ថេប្លេតនេះក៏គាំទ្រការប្រើប្រាស់ស៊ីមកាតរហូតដល់ ២ស៊ីម ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចភ្ជាប់អ៊ីនធឺណិតតាមរយៈបណ្តាញទូរស័ព្ទបាន។ បន្ថែមពីនេះ វាក៏អាចភ្ជាប់ Wi-Fi និង Bluetooth ផងដែរ ដែលផ្តល់ភាពបត់បែន និងងាយស្រួលក្នុងការប្រើប្រាស់នៅទីកន្លែងផ្សេងៗ។
ជាមួយនឹងលក្ខណៈសម្បត្តិទាំងនេះ K Haitech ត្រូវបានបង្ហាញក្រោមគំនិតថា ជា «ថេប្លេតខ្មែរ សម្រាប់សិស្សានុសិស្សខ្មែរ» ឬ «Khmer Tablets For Khmer Students» ដោយផ្តល់ជម្រើសឧបករណ៍បច្ចេកវិទ្យាមួយ ដែលអាចចូលរួមគាំទ្រដល់ការសិក្សា និងការប្រើប្រាស់បច្ចេកវិទ្យារបស់យុវជនកម្ពុជា។
សម្រាប់សិស្សដែលទើបប្រឡងជាប់បាក់ឌុបឆ្នាំ២០២៦ ការត្រៀមខ្លួនចូលបន្តការសិក្សានៅសាកលវិទ្យាល័យ គឺជាដំណាក់កាលថ្មីមួយ ដែលតម្រូវឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើន។ ឧបករណ៍ដូចជាថេប្លេត អាចជួយសម្រួលដល់ការសិក្សាតាមប្រព័ន្ធឌីជីថល ការស្វែងរកឯកសារ ការអាន និងការបំពេញកិច្ចការផ្សេងៗ។
ដោយហេតុនេះ សម្រាប់អាណាព្យាបាល សមាជិកគ្រួសារ ឬអ្នកដែលកំពុងស្វែងរកអំណោយសម្រាប់លើកទឹកចិត្តសិស្សដែលទើបសម្រេចបានជោគជ័យក្នុងការប្រឡងបាក់ឌុប ថេប្លេត K Haitech អាចជាជម្រើសមួយសម្រាប់ការគាំទ្រដល់ដំណាក់កាលសិក្សាបន្ទាប់របស់ពួកគេ។
បច្ចុប្បន្ន ក្រុមហ៊ុន KH Haitech បានចាប់ផ្តើមទទួលការកក់ទុកជាមុន សម្រាប់ការបញ្ជាទិញចាប់ពី ៥០០ គ្រឿងឡើងទៅ។
KH Haitech មិនត្រឹមតែផលិត Tablets Laptops Desktops ប៉ុណ្នោះទេ
KH Haitech ក៏មានផ្តល់សេវាកម្មដូចជា៖
1. E-education (ការអប់រំបែបអន្តរកម្មការបង្កើនប្រសិទ្ធភាពនៃការសិក្សានៅតាមសាលារៀនសិស្សានុសិស្សគ្រប់រូប អាចសិក្សារៀនសូត្របានកាន់តែប្រសើរឡើងគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមរយៈដំណោះស្រាយនៃការសិក្សាបែបប្រព័ន្ធអេឡិចត្រូនិច) ។
2. Smart Health Care (ក្រុមហ៊ុន KH Haitech ផ្តល់ជូននូវដំណោះស្រាយបច្ចេកវិទ្យាផ្នែកសុខាភិបាលឆ្លាតវៃ និងឧកបរណ៍បច្ចេកវិទ្យាសុខាភិបាលឆ្លាតវៃគ្រប់បរិបទដែលគ្របដណ្តប់ទៅលើដំណើរការជាច្រើន រួមមាន ការបង្ការ ការគ្រប់គ្រង ការព្យាបាល និងការថែទាំសុខភាពផងដែរ)។
3. Smart Manufacturing (ក្រុមហ៊ុន KH Haitech ជួយម្ចាស់សហគ្រាសក្នុងការរៀបចំការដំណើរការ និងការដំឡើងម៉ាស៊ីនរោងចក្រគ្រប់ប្រភេទ បំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ)។
4. Smart Energy (ក្រុមហ៊ុន KH Haitech ផ្គត់ផ្គង់ និងជួយដំឡើងប្រព័ន្ធសូឡាសម្រាប់រោងចក្រ សួនឧស្សាហកម្ម
តំបន់សេដ្ឋកិច្ចពិសេស -ល-) ។
សម្រាប់ព័ត៌មានបន្ថែម និងការកក់ទុកជាមុន អាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ 076 35 62 331 (ភាសាខ្មែរ) និង 076 35 38 902 (ភាសាអង់គ្លេស)៕
អត្ថបទ៖ ប៊ី








