រូបភាព Pre-wedding របស់ Erich និង Nicole ស្រស់ស្រទន់

រូបភាព​របស់​កញ្ញា អ៊ឹង នីកូល ដែល​ជា​កូន​ស្រី​របស់​អ្នក​ឧកញ៉ា លាង ហួង និង​លោកស្រី លោកស្រី ឈុន គីមឡេង ជាមួយ​លោក ផន មុតច័ន្ទឧត្តម ហៅ Erich កូន​ប្រុស​ឧត្ដមសេនីយ៍ឯក ម៊ឹង ពន្លក និង​លោកស្រី ខៀវ សស៊ីលៀប ស្ថាបនិក និងអគ្គនាយិកា កំពុង​តែ​ត្រូវ​បាន​ចាប់អារម្មណ៍ និង​សង្ស័យ​ថា​ជា Pre-wedding។

តាមដានជាមួយយើង៖ Million Times

គូស្នេហ៍​វ័យ​ក្មេង និង​កូន​ជា​ប្រុស​ស្រី​នៃ​ត្រកូល​អភិជន​ទាំង​ទ្វេ ទទួល​បាន​ការ​ទទួល​ស្គាល់ និង​ដឹង​ឮ​ពី​សំណាក់​គ្រួសារ​ទាំង​សងខាង ហើយ​នៅ​ពេល​មាន​កម្មវិធី អ្នក​ទាំង ២ ក៏​បាន​បណ្ដើរ​គ្នា​ចូលរួម​ជាមួយ​គ្នា​ផង​ដែរ។

រូបភាព​ជាច្រើន​នៃ​អ្នក​ទាំង ២ បាន​បញ្ចេញ​ពិតជា​ស្រស់​ស្អាត​ខ្លាំង​ណាស់ ដោយ​ថត​នៅ​សណ្ឋាគារ​Hyatt Regency ដែល​ជា​កម្មសិទ្ធិ​នៃ ជីប ម៉ុង គ្រុប ដែល​ជា​អាជីវកម្ម​គ្រួសារ​ខាង​ស្រី។

ទាំង នីកូល និង Erich បាន​បញ្ចេញ​ឈុត​បែប​សម័យ យ៉ាង​ស្រស់​ស្រទន់​ដែល​ជា​ម៉ាក​ល្បី​ៗ ដែល​ធ្វើឲ្យ​ខាង​ស្រី​ស្រស់​ស្អាត Oscar de la Renta Strapless Peony Guipure Gown ពណ៌​ផ្ទៃមេឃ​ស្រទន់។ មិន​តែ​ប៉ុណ្ណោះ​មាន ២ ឈុត​ទៀត សុទ្ធតែ​រ៉ូប​ស្រាល​ៗ​ជា​ប្រេន Orchid Blues Floral Maxi Dress និង Nicoleand+ Felicia៕

អត្ថបទ៖ ឆដា, រូបភាព៖ One Memory