អ្នកជំនួញស្រីល្បី ទ្រី ដាណា កំពុងតែស្វះស្វែងត្រួសត្រាយផ្លូវឲ្យកូនប្រុសស្រីទាំង ៣ ដោយបានធ្វើដំណើរទៅអង់គ្លេស រកមើលសាលារៀនឲ្យកូនៗបានក្រេបយកចំណេះដឹងពីប្រទេសជឿនលឿន ដើម្បីទៅជួយអភិវឌ្ឍន៍ប្រទេសកំណើត។


កាលពីសប្ដាហ៍មុនថៅកែស្រី NNP បាននាំក្រុមគ្រួសារទាំងមូល ធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស។ លោកស្រីបានឲ្យដឹងថា ដំណើរមកកាន់អង់គ្លេសលើកនេះ គោលដៅដើម្បីស្វែងរក និងដើរមើលសាលា សម្រាប់កូនៗទាំង ៣។
ក្នុងនោះកូនស្រីច្បង គឺ ដាណា ភីន បាននិយាយដោយខ្លួនឯងថា ការមកស្វែងរកទីកន្លែងនៅបរទេសសិក្សាបន្ថែមទៀត ដើម្បីឲ្យចេះជំនាញមុតស្រួច។ សម្រាប់ការធ្វើដំណើរទៅអង់គ្លេសលើកនេះ មិនត្រឹមរកមើលសាលាច្រើនប្រទេសនោះទេ ថែមទាំងស្វែងរកកន្លែងស្នាក់នៅទៀតផង។













ថៅកែហាងពេជ្រ ទ្រី ដាណា បានបញ្ជាក់ទៀតថា លោកស្រីមិនមែនមើលតែនៅចក្រភពអង់គ្លេសប៉ុណ្ណោះទេ ដោយសម្លឹងទាំងនៅអាមេរិកដូចគ្នាផងដែរ ដោយចង់ឲ្យកូនៗធ្វើការសិក្សាយកចំណេះជំនាញ បទពិសោធន៍ឲ្យច្រើនប្រទេស។
នៅពេលកូនៗរបស់លោកស្រីមានចំណេះ ជំនាញអាចយកមកអភិវឌ្ឍន៍ស្រុកកំណើត ក៏អាចជួយសល់សង្គមជាតិ ហើយគោលដៅធំបំផុត គឺនៅពេលអនាគតលោកស្រីចង់ពង្រឹង និងពង្រីកក្រុមហ៊ុនឲ្យធំជាងមុន។
ក្នុងនាមជាម្ដាយលោកស្រី ដាណា ខិតខំផ្ចុងផ្ដើមកូនៗឲ្យទទួលបានការសិក្សាឲ្យបានខ្ពង់ខ្ពស់តាមអាចធ្វើទៅបាន ដោយសារតែលោកស្រីមិនសូវបានរៀនសូត្រច្រើនខ្លាំងឡើយ។ បើនិយាយពីដំណើរទៅអឺរ៉ុបលើកនេះវិញ លោកស្រី ទ្រី ដាណា លេងម៉ូដកាបូបច្រើនម៉ាក ច្រើនម៉ូដណាស់ សមជាសេដ្ឋិនីអនឡាញប្រចាំប្រទេស៕
អត្ថបទ៖ ឆដា, រូបភាព៖ Try Dana




