រ៉ូបកូនប្រសាស្រីអ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ ទាំងស្អាត ប្រណីត ស័ក្ដិសមរូបសម្រស់

វេលា​ពេល​រាត្រី​នៃ​កម្មវិធី​មង្គលការ​កូន​អ្នក​​​ឧកញ៉ា ស៊ី ហ៊ូហ៊ុយ កាលពី​ពេល​កន្លង​ទៅ ឃើញ​ថា​កូន​ក្រមុំ​រូប​ស្រស់ ហេង ស៊ីយ៉ានីត កាន់តែ​អស្ចារ្យ​ក្នុង​ឈុត​បែប​បស្ចិម​យ៉ាង​ស្រស់​ស្អាត។

តាមដានជាមួយយើង៖ Million Times

កូន​ប្រសា​ស្រី​អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ មាន​ស្នាម​ញញឹម​ផ្អែមល្ហែម រួសរាយ​រាក់ទាក់​ខ្លាំង​តែម្ដង។ សម្រាប់​ឈុត​ពេល​រាត្រី​កូន​ក្រមុំ ហេង ស៊ីយ៉ានីត បាន​ជ្រើស​រ៉ូប​ប្រេន Nicole + Felicia ដ៏​ស្រស់​ស្អាត និង​សមសួន​គួរ​ជាទី​គយគន់។

ក្រោយ​បញ្ចប់​កម្មវិធី​ប្រពៃណី ឈាន​មក​ពេល​រាត្រី​ថ្ងៃ ១៧ ខែ​កក្កដា ឆ្នាំ ២០២៦ ក្រមុំ ហេង ស៊ីយ៉ានីត បាន​ផ្លាស់ប្ដូរ​ឈុត​បុរាណ​ខ្មែរ ទៅ​ជា​គ្រង​រ៉ូប​បែប​សម័យ​ទំនើប​ដែល​ជា​ប្រេន​សម្លៀកបំពាក់​កូន​ក្រមុំ​ដ៏​ល្បី​លំដាប់​ពិភពលោក Nicole + Felicia។

រ៉ូប Nicole + Felicia ដែល ស៊ីយ៉ានីត គ្រង​ជា​ការ​ប្រមូលផ្ដុំ​រ៉ូប​សម្លៀកបំពាក់​កូន​ក្រមុំ​រដូវ​ស្លឹកឈើ​ជ្រុះ/រដូវរងា ២៧ ស្ថិត​ក្នុង​លេខ ៣១ ជា​សម្លៀកបំពាក់​កូន​ក្រមុំ​ទំនើប ប្រណីត​​ថ្មីស្រឡាង និង​ទាន់​សម័យ។

សម្រាប់​តម្លៃ​នៃ​ Nicole + Felicia នីមួយ​ៗ​វិញ ​រ៉ូប​មង្គលការ​ដែល​មាន​អ្នក​ច្នៃ​ម៉ូដ​ជា​បងប្អូន​ស្រី ២ នាក់​បង្កើត​ឡើងនេះ អាច​ចន្លោះ​ពី ៣ ០០០ ទៅ ៧ ០០០ ដុល្លារ។មង្គលការ​គ្រួសារ​អភិជន​មួយ​គូ​នេះ ពិតជា​មាន​ភាព​ប្រណីត និង​គួរជាទី​ចាប់​អារម្មណ៍ ដោយ​មាន​ច្នៃ​ឡើង​ជា​ដើម​ត្នោត បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​ខ្មែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ One Memory