នៅថ្ងៃនេះមង្គលការត្រកូលអភិជនមួយទៀតហើយ បានជ្រើសរើសអត្តសញ្ញាណជាតិ មកតុបតែងលម្អក្នុងកម្មវិធីសិរីសួស្ដីនៃកូនប្រុសស្រីទាំងគូ។ នោះគឺមង្គលការកូនប្រុសអ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ។

រោងកម្មវិធីកូនកំលោះ ស៊ី ស៊ាងកុក និងកូនក្រមុំ ហេង ស៊ីយ៉ានីត ទាំងមូលពោរពេញទៅដោយការលម្អដោយដោយត្នោត ស្លឹកត្នោត មានទាំងពិត និងរបស់ច្នៃប្រតិដ្ឋខ្លះ មើលទៅពិតជាស្រស់ស្អាត និងគួរជាទីគយគន់។
មិនត្រឹមមានតែដើមត្នោតឡើយ កម្មវិធីពិសេសរបស់កូនប្រុសអ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ បានតាំងលម្អដោយផ្លែពីក្រោម ហើយជុំវិញសុទ្ធតែរុក្ខជាតិវល្លិ។ មិនតែប៉ុណ្ណោះក៏មានការច្នៃផ្កាខ្មែរដ៏ស្រស់ស្អាត ដែលបង្ហាញពីបុគ្គលិកលក្ខណៈបែបខ្មែរ។

សកម្មភាពនៃការថែរក្សា លើកស្ទួយអត្តសញ្ញាណជាតិបែបនេះ ពិតជាគួរឲ្យសរសើរខ្លាំងដែលអាចនឹកឃើញច្នៃរបស់ក្នុងស្រុកកាន់តែលេចធ្លោ។ មង្គលការគ្រួសារអ្នកជំនួញធំបែបនេះ ច្បាស់ជាមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមច្រើន ហើយនៅពេលបរទេសបានឃើញ ស្នាដៃខ្មែរដែលអស្ចារ្យបែបនេះពិតណាស់ថា នឹងលើកមកនិយាយជាបន្តបន្ទាប់។
គួរបញ្ជាក់ថាអ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ គឺជាអគ្គនាយកនៃក្រុមហ៊ុន ស៊ីណាតា ឯ.ក (SYNATA Co., Ltd.) ដែលជាក្រុមហ៊ុននាំចូលឧបករណ៍ និងសម្ភារសំណង់ជាច្រើនប្រភេទ ហើយក៏ជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន បុរី អេចអិន ឌីវេឡុបមិន រៀអ៊ីស្តេត ឯ.ក (Borey HN Development Real Estate Co., Ltd.) ដែលកំពុងសាងសង់លំនៅឋានក្នុងគម្រោងបុរី HN The Garden Villa និងក្រុមហ៊ុន អេច អិន ជី ឡូជីស្ទិក ឯ.ក (HNG Logistics Co., Ltd.) ព្រមទាំងក្រុមហ៊ុនស៊ីណាតា ស៊ីមេន ឯ.ក (SYNATA Cement Co., Ltd.)៕





















អត្ថបទ៖ឆដា, រូបភាព៖ One Memory




