កាលពីដើមខែឧសភា ឆ្នាំ ២០២៦ កន្លងទៅកូនប្រុសអ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ សមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា និងលោកស្រី ជា ដាណែត បានរៀបចំពិធីភ្ជាប់ពាក្យដ៏អធិកអធមឲ្យកូនប្រុសនាម ស៊ី ស៊ាងកុក ជាមួយកូនក្រមុំរូបស្រស់។

ចូលដល់ថ្ងៃ ១៧ ពាក់កណ្ដាលខែកក្កដា ត្រូវនឹង ឆ្នាំ ២០២៦ កូនប្រុសអ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ ដែលមាននាម ស៊ី ស៊ាងកុក បានជូនផ្កាស្លាជូនកូនក្រមុំ ហេង ស៊ីយ៉ានីត ដោយមានភ្ញៀវកិត្តិយសជាច្រើនរូបបានចូលរួមឲ្យពរជ័យ។
ក្នុងនោះគេឃើញមានការអញ្ជើញចូលរួមពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកអ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ, អ្នកឧកញ៉ា ជឹង សុគន្ធាវី និងស្វាមី, លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា អ្នកមុខអ្នកការជាច្រើនរូបទៀត។

គូស្វាមីភរិយាទាំង២ ទទួលបានការកោតសរសើរច្រើន ព្រោះរូបសម្រស់ស្រស់សង្ហានៃកូនកំលោះ សមគ្នានឹងកូនក្រម។រូបស្រស់ ញញឹមពព្រឹម ដ៏គួរឲ្យស្រលាញ់។ កូនក្រមុំមិនត្រឹមតែស្រស់ស្អាត រួសរាយរាក់ទាក់ ថែមទាំងមានក្រមិចក្រមើមសម្បើមខ្លាំង ធ្វើឲ្យនរណាក៏ជាប់ចិត្ត៕





អត្ថបទ៖ ឆដា, រូបភាព៖ One Memory




