បើទោះជាលោកស្រី អ៊ឹមផាន វណ្ណឌី ជាមនុស្សសាមញ្ញ រួសរាយរាក់ទាក់ដាក់ខ្លួនបំផុត ហើយចរិយាសម្បត្តិដ៏ផូរផង់នេះ ធ្វើឲ្យអគ្គនាយិកាក្រុមហ៊ុនផលិត លក់គ្រឿងអលង្ការ ជាង បាក់ វណ្ណ ហុង ទទួលបានការស្រលាញ់រាប់អាន និងកោតសរសើរចំពោះភាពឫកពារម្យទមនេះ។

ជាក់ស្ដែងលោកស្រី អ៊ឹមផាន វណ្ណឌី ចូលរួមបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី ៣៩ ក្នុងនាមជាស្នងការផ្សព្វផ្សាយ នៃសមាគមកាយឫទ្ធិនារីកម្ពុជា តែការងារទូទៅទាំងអស់នៃកម្មវិធី អគ្គនាយិកាក្រុមហ៊ុនផលិត លក់គ្រឿងអលង្ការ ជាង បាក់ វណ្ណ ហុង ធ្វើទាំងអស់ សូម្បីតែរៀបស្បែកជើងឲ្យមានរបៀបរៀបរយក៏មិនប្រកាន់ខ្លួនដែរ។
មិនមែនព្រោះលោកស្រីជាម្ចាស់ហាងលក់គ្រឿងអលង្ការឡើយ ទើបធ្វើឲ្យគេឯងស្រលាញ់ តែលោកស្រីទោះខ្ពង់ខ្ពស់ប៉ុណ្ណា ក៏រាបសា ទន់ភ្លន់ ជួយអ្នកដទៃជាប់ជានិច្ច។ ពិសេសការរៀបចំខ្លួនបានសមសួន និងសមកាលៈទេសៈ ក៏ជាកត្តាដែលនាំឲ្យលោកស្រីចុះសម្រុងនឹងមនុស្សគ្រប់គ្នា។

ប្រឡូកក្នុងការងារជំនួញយ៉ាងសកម្ម តែលោកស្រីក៏មិនភ្លេចការងារសប្បុរសធម៌ ការងារសង្គម, ជាពុទ្ធសាសនិកយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងជួយជ្រោមជ្រែងអ្នកផងទាំងពួង ដោយមិនប្រកាន់អ្វីទាំងអស់។
ក្នុងនោះបើពេលលោកស្រី វណ្ណឌី ចូលរួមកម្មវិធីទូទៅ មានមហាជនគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ការស្លៀកពាក់ពីចុងសមដល់ចុងជើង ក៏មើលទៅធម្មតាៗដូចអ្នកឯទៀតដែរ។ តែការជ្រើសរើសរបស់ប្រើប្រាស់នីមួយៗសុទ្ធសឹងជាម៉ាកយីហោមានឈ្មោះល្បី ហើយម៉ាកខ្លះទៀត មិនមែនមានប្រាក់ហើយអាចទិញបានឡើយ គឺត្រូវតែជាអតិថិជន VIP ឬ MVP។

កន្លងមកអ្នកគាំទ្រប្រាកដជាឃើញពីម៉ាកកាបូបល្បីៗដែលលោកស្រី អ៊ឹមផាន វណ្ណឌី កាន់ចូលរួមក្នុងកម្មវិធីផ្សេងៗហើយ នៅឡើយប្រេនស្បែកជើងក៏សុទ្ធសឹងជារបស់កម្រដែរ។
ខាងក្រោមជា Collection ស្បែកជើងប្រេនល្បីៗរបស់លោកស្រី អ៊ឹមផាន វណ្ណឌី ដែលជារបស់ជួយលើកសម្រស់ មុខមាត់ និងបន្ថែមទំនុកចិត្ត៕
១. Dolce & Gabbana Rainbow Lori Slingbacks តម្លៃ ១ ៨០៥ ដុល្លារ

២. Jimmy Choo Romy 85 suede pumps តម្លៃ ៨២៦ ដុល្លារ


៣. Green Suede and Crystal T-Strap Open-Toe Sandals តម្លៃជាង ៦ ០០០ ដុល្លារ


អត្ថបទ៖ ឆដា, រូបភាព៖ Vandy Imphan និង One Memory




