កាលពីថ្មីៗនេះនេះលោកស្រី អ៊ឹមផាន វណ្ណឌី បានរៀបចំពិធីបើកសម្ពោធហាង ជាងបាក់ វណ្ណហុង រយៈពេល ២ ថ្ងៃដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជនដែលជាបុគ្គលល្បីល្បាញក្នុងប្រទេសជាច្រើនរូប។

ក្រឡេកទៅមើលការរៀបចំខ្លួនរបស់លោកស្រី អ៊ឹមផាន វណ្ណឌី ថៅកែស្រីដ៏ល្បីទាំងសម្រស់ ចំណេះដឹង និងភាពសប្បុរសនេះវិញ ពិតជាស័ក្ដិសមជាម្ចាស់ហាងគ្រឿងអលង្ការស្រីជួរមុខនៃប្រទេសកម្ពុជាមែន។

រយៈពេល ២ ថ្ងៃនៃការសម្ពោធហាងថ្មី លោកស្រី វណ្ណឌី បង្ហាញខ្លួនជាមួយឈុតដ៏ស្រស់ស្អាតនៃយីហោថ្មីៗលំដាប់ពិភពលោកច្រើនម៉ូដ។ ក្នុងនោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង គឺកាបូបដៃនៃប្រេន Judith leiber ដែលជាម៉ាកសំណព្វចិត្តរបស់លោកស្រី សមនឹងឈុត ព្រមទាំងសម្រស់អគ្គនាយិកាក្រុមហ៊ុនគ្រឿងអលង្ការជាង បាក់ វណ្ណហុង តែម្ដង។

លោកស្រី វណ្ណឌី បានកាន់កាបូបដៃប្រេនដែលចាប់កំណើតនៅប្រទេសហុងគ្រី ២ ថ្ងៃនៃកម្មវិធីសម្ពោធហាងរបស់ខ្លួន ដោយម៉ូដទី១ ជា Judith Leiber Parrot Clutch មានតម្លៃ ៥ ៦៩៥ ដុល្លារ។
ចំណែកម៉ូដ Judith Leiber Swan Odette ដែលកាន់ថ្ងៃទី ២ វិញ លោកស្រីបានចំណាយប្រាក់ ៥ ៩៩៥ ដុល្លារ។ គួរបញ្ជាក់ថា លោកស្រី អ៊ឹមផាន វណ្ណឌី មានកាបូបដៃម៉ាក Judith Leiber ជាច្រើនដូចជា Judith leiber Just For You Bow Rainbow Clutch, Judith Leiber Couture Seamless Bouquet Clutch Bag, Judith Leiber Katy Perry Mushroom Clutch និង Judith Leiber Couture Crystal Rose Clutch Bag ជាដើម៕


អត្ថបទ៖ ឆដា, រូបភាព៖ One Memory



