ម្ចាស់ផលិតផលថែរក្សាសម្រស់ NNP សេដ្ឋិនី ទ្រី ដាណា ជាអ្នកជំនួញជោគជ័យជាង ១០ ឆ្នាំមកហើយ នៅលើវិថីអនឡាញ។ អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ជាអ្នកជំនួញស្ត្រីដែលមិនសូវប្រើប្រាស់របស់ប្រេនៗឡើយ ដោយលោកស្រីធ្លាប់បានលើកឡើងថា មិនថាសម្លៀកបំពាក់ កាបូប ស្បែកជើងឲ្យតែស្អាត និងសមរម្យ គឺប្រើទាំងអស់។


បើទោះជាមិនសូវនិយមប្រើរបស់ប្រេនពីក្បាលដល់ចុងជើងយ៉ាងណា ក៏សេដ្ឋិនី ទ្រី ដាណា នៅតែមានរបស់អស់នោះប្រើ ចៀសមិនផុតឡើយ។ ព្រោះតាមឋានៈ មុខមាត់តួនាទីក្នុងសង្គម ត្រូវប្រើក្នុងកាលៈទេសៈណាមួយជាក់ជាមិនខាន។
លើបណ្ដាញសង្គម លោកស្រីសម្រាប់សម្លៀកបំពាក់ អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ចូលចិត្តបែបប្រពៃណីខ្មែរ។ តែបើបើចូលរួមកម្មវិធីផ្សេងៗ រ៉ូបប្រេនៗ កាបូប ស្បែកជើង វិញក៏សុទ្ធតែជាម៉ាកយីហោល្បីៗ និងមានតម្លៃខ្ពស់ផងដែរ។


ជាក់ស្ដែងកាលថ្ងៃមង្គលការរបស់អ្នកជំនួញ ឡុង ម៉ានិច លោកស្រី ទ្រី ដាណា ដែលមានក្រុមហ៊ុនជាច្រើនក្នុងដៃ បានកាន់កាបូប Prada តម្លៃជិត ៣ ពាន់ដុល្លារ។ មិនមែនមានតែប្រេន Mini Lady Dior Bag Metallic Lambskin and Rose des Vents Satin Embroidered with Beads តម្លៃជាង ៨ ៧២០ ដុល្លារដែរ។
មិនតែប៉ុណ្ណោះកាបូប Prada Galleria satin micro-bag with decorations ដ៏កម្រតម្លៃជាង ៥ ២០០ ដុល្លារ ក៏ម្ចាស់ហាងលក់មាស ទ្រី ដាណា មានកាន់ដែរ។ ចំណែកគ្រឿងអលង្ការវិញមិនបាច់និយាយទេ ដោយសារលោកស្រីជាម្ចាស់ហាងមាសពេជ្រស្រាប់ ដូចនេះហើយឈុតពេជ្រជ្រែកខ្លួន៕



អត្ថបទ៖ ឆដា, រូបភាព៖ Dana Try



