អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ ព្រម​ទាំង​អ្នកឧកញ៉ា មាស សុភារី រៀបចំពិធីចូលនិងម្លប់ឲ្យកូនស្រី

ជា​រឿង​ដ៏​ប្រពៃ​ដែល​អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ ព្រម​ទាំង​ភរិយា​គឺ​អ្នកឧកញ៉ា មាស សុភារី បាន​រៀបចំ​ពិធី​ចូល និង​ចេញ​ម្លប់​ឲ្យ​កូន​ស្រី​ពៅ​វ័យ ១៦ ឆ្នាំ ចាង វីចតូរីយ៉ា កាលពី​ថ្ងៃ ១៧ ខែ​កក្កដា ឆ្នាំ ២០២៦។

តាមដានជាមួយយើង៖ Million Times

គឺជា​ពិធី​ឆ្លង​វ័យ​របស់​ក្មេង​ស្រី​ពេញវ័យ (វ័យ​គ្រប់​ការ) ឲ្យ​ឆ្លងកាត់​ការ​រស់នៅ​ក្នុង​បន្ទប់ ឬ​ក្នុង​ផ្ទះ​ដែល​ជា​ម្លប់។ នា​ថ្ងៃ​នេះ អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ ក៏​បាន​រៀបចំ​ពិធី​ប្រពៃណី​ជាច្រើន​។មាន​ការ​រៀបចំ​សែនព្រេន​អុជ​ធូប​ទៀន ជម្រាប​ដូនតា និង​ប្រកាស​ចំពោះ​វត្ថុ​ស័ក្តិសិទ្ធិ​ឲ្យ​បាន​ដឹង​ឮ អំពី​ការ​ចូល​ម្លប់​របស់​កូនស្រី និង​សុំ​សេចក្ដី​សុខសប្បាយ ។

តាម​រយៈ​រូបភាព​ក្រៅពី​កម្មវិធី​ពិធី​ចូល និង​ម្លប់ អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ និង​អ្នកឧកញ៉ា មាស សុភារី បាន​រៀបចំ​កម្មវិធី​ខួប​កំណើត ដែល​មាន​ភ្ញៀវ​កិត្តិយស​ជា​ចាស់​ទុំ និង​មិត្ត​ភ័ក្តិ​សាមី​ខ្លួន​ជាច្រើន​ចូលរួម។

នេះ​ជា​ប្រពៃណី​ដែល​ខ្មែរ​មាន​តាំង​បុរាណ ហើយ​កាល​ដែល​គ្រួសារ​អភិជន​ខ្មែរ នៅតែ​រៀបចំ​ឲ្យ​កូន​ស្រី ជា​ការ​រក្សា​ទុក​កេរ​ដំណែល​ពី​ដូនតា។ អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ ត្រូវ​បាន​គេ​ដឹង​ថា ​បច្ចុប្បន្នលោក​ជា អគ្គនាយកក្រុមហ៊ុន Golden Fortune Securities Plc និង​ក្រុមហ៊ុន Golden Fortune Derivatives Exchange Co.,Ltd៕

អត្ថបទ៖ ឆដា, រូបភាព៖ One Memory