លោកស្រី គឹម ចាន់ណា និងកូនស្រីពៅ រៀបចំតុបតែងខ្លួនយ៉ាងសោភា ចូលរួមមង្គលការរួមគ្នា

អ្នកឧកញ៉ា លាង ម៉េង និង​លោកស្រី គឹម ចាន់ណា ព្រម​ទាំង​កូន​ៗ​ប្រុស​ស្រី បាន​ចូលរួម​កម្មវិធី​មង្គលការ​កូន​ប្រុស​នៃ​គ្រួសារ​ដន្លង គឺ​អ្នក​ឧកញ៉ា ស៊ី ហ៊ូហ៊ុយ កាលពី​ពេល​ថ្មី​ៗ​នេះ។ លោកស្រី គឹម ចាន់ណា ក៏​មាន​តួនាទី​ជា​អ្នក​ដឹកដៃ​ឲ្យ​កូន​កំលោះ ស៊ី ស៊ាងកុក នា​កម្មវិធី​ប្រពៃណី​ខ្មែរ​ជាច្រើន​ហូរហែ។ ក្រោយ​ចប់​ពិធី​ប្រពៃណី​ខ្មែរ លោកស្រី គឹម ចាន់ណា បាន​បង្ហាញ​ខ្លួន​ក្នុង​ឈុត​សម័យ​ដ៏​ស្រស់​ស្អាត ជាមួយ​កូន​ស្រី​ពៅ អ៊ឹង វីនីកា។

តាមដានជាមួយយើង៖ Million Times

ភរិយា​អ្នក​ឧកញ៉ា លាង ម៉េង និង​កូន​ស្រី​ពៅ អ៊ឹង វីនីកា បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត ជាមួយ​រ៉ូប​ដ៏​ស្រស់​ស្អាត និង​ជា​ប្រេន​ម៉ាក​ល្បី​ស័ក្តិសម​ជាមួយ​រូប​រាង។

ដោយ​កញ្ញា អ៊ឹង វីនីកា បាន​គ្រង​រ៉ូប​ពណ៌​ផ្កាឈូក​របស់​ប្រេន Nicoleand+Felicia ដែល​មាន​តម្លៃ​ជាង ៤ ០០០ ដុល្លារ។ ដោយ​កញ្ញា​រូប​ស្រស់​កម្ពស់​បាន សម្បុរ​ភ្លឺ និង​ការ​ផាត់​មុខ​បែប​ធម្មជាតិ ពិតជា​ស្អាត​សមសួន​ខ្លាំង ព្រម​ជាមួយ​គ្រឿងអលង្ការ​ផ្សេង​ៗ ជះ​សម្រស់​កាន់តែ​លេចធ្លោ។

ចំណែក​លោកស្រី គឹម ចាន់ណា វិញ​ពេល​ល្ងាច បាន​ជ្រើសរើស​រ៉ូប​ពណ៌​បៃតង​ដែល​ជា​យីហោ Jenny Packham Women’s Green Benue Sequined Mesh Halterneck Gownមាន​តម្លៃ​ជាង ៤ ៧០០ ដុល្លារ៕


អត្ថបទ៖ ឆដា, រូបភាព៖ Davit Sato