បើនិយាយដល់លោកស្រី អ៊ឹមផាន វណ្ណឌី នាយិកាក្រុមហ៊ុនគ្រឿងអលង្ការ «ជាង បាក់ វណ្ណហុង» គ្មាននរណាមិនស្គាល់ឡើយ ដោយកាន់កាប់អាជីវកម្មបានល្អ ធ្វើឲ្យអតិថិជនមានទំនុកចិត្ត គ្រឿងមានគុណភាពល្អ ថែមទាំងចិត្តល្អ។



ក្រៅពីកេរ្តិ៍ឈ្មោះល្អក្នុងមុខជំនួញ ហើយនោះលោកស្រី អ៊ឹមផាន វណ្ណឌី ក៏ត្រូវបានគេទទួលស្គាល់ក្នុងកិច្ចការសង្គមផ្សេងៗ និងជាពុទ្ធបរិស័ទដែលតែងតែជួយទ្រទ្រង់ដល់វិស័យពុទ្ធសាសនានៅកម្ពុជា។ ពិសេសថៅកែហាងគ្រឿងអលង្ការរូបនេះ តែងតែឆ្លៀតពេលឲ្យខ្លួនឯងសម្រាក ដោយជ្រើសការធ្វើវិបស្សនា។
មិនទាន់អស់ត្រឹមប៉ុណ្ណេះឡើយ ដោយសាងបុណ្យល្អរូបសម្រស់ក៏បវរ គ្រួសារក៏មានសុភមង្គល ធ្វើឲ្យលោកស្រីមើលទៅនៅតែក្មេងជាងវ័យ ហើយពេលគ្រងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរម្ដងៗស្អាតក៏ស្អាត សុភាពរាបសា រម្យទមគួរជាទីចូលចិត្តពីអ្នកផងទាំងពួង។



សម្រាប់សម្រស់ធម្មជាតិ សម្បុរភ្លឺថ្លា បែបនេះហើយ ទើបធ្វើឲ្យការប្រើប្រាស់ពណ៌សម្លៀកបំពាក់អ្វី ក៏មើលទៅស្រស់ស្អាត។ ជាក់ស្ដែងថ្មីៗនេះនាយិកាក្រុមហ៊ុនគ្រឿងអលង្ការ «ជាង បាក់ វណ្ណហុង» បានស្លៀកឈុតសម្លៀកបំពាក់ខ្មែរសំពត់បត់អាវប៉ាក់ពណ៌ស្វាយ ជួយលើសម្រស់កាន់តែស្អាតស្រទន់ គួរឲ្យគយគន់។
មិនតែប៉ុណ្ណោះ លោកស្រី វណ្ណឌី បានកាន់កាបូបដៃ Christian Dior Crocodile Lady Dior – Purple ដែលមានតម្លៃ ១ ម៉ឺនដុល្លារ មើលទៅពិតជាមិនសមជាស្រ្តីមានកូនធំទន្ទឹមខ្លួនសោះ ព្រោះតែភាពក្មេងជាងវ័យ៕
អត្ថបទ៖ ឆដា, រូបភាព៖ Vannda Imphan និង Bun Chhaykry




