រដ្ឋាភិបាលឥណ្ឌូនេស៊ី ផ្តល់ជំនួយយោធាដល់កម្ពុជា ក្នុងនោះរួមមានកាំភ្លើងវែង អាវុធខ្លី និងគ្រាប់កាំភ្លើង
Author: Vin Chang (Vin Chang)
កញ្ញា ឃឺន ខេងហ្គិចម៉េង បោះបង់ការងារបកប្រែនៅស្ថានទូតថៃ មកជាមន្រ្តីកសិកម្មឃុំនៅស្រុកកំណើត
ដោយការស្រឡាញ់ចង់យកចំណេះដឹង និងជំនាញរបស់ខ្លួន ជួយដល់កសិករនៅស្រុកកំណើត កញ្ញា ឃឺន ខេងហ្គិចម៉េង
គម្រោងវិនិយោគចំនួន ៣៩១ ក្នុងទំហំទុនជាង ៧ពាន់លានដុល្លារ CDC យល់ព្រមឲ្យធ្វើការវិនិយោគរយៈពេលមួយឆ្នាំ
ក្នុងរយៈពេលមួយឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន៣៩១ មានទុនវិនិយោគសរុបប្រមាណជាង ៧.៥ពាន់លានដុល្លារអាមេរិក
អំបិលនាំចូលពីប្រទេសជិតខាងច្រើនពេក ក្រុមអ្នកផលិតស្នើសុំឲ្យរដ្ឋាភិបាលកំណត់កូតា
ដោយសារការនាំចូលយ៉ាងគំហុកពីក្រៅប្រទេស អ្នកផលិតអំបិលនៅខេត្តកំពត និងកែប បានស្នើដល់រាជរដ្ឋាភិបាលកំណត់ចំនួនកូតា នៃការនាំចូលអំបិលពីប្រទេសជិតខាង ដើម្បីផ្តល់ឱ្យអ្នកផលិតអំបិលក្នុងស្រុក អាចបញ្ចេញអំបិលផ្គត់ផ្គង់នៅលើទីផ្សារ ក្នុងតម្លៃសមរម្យ។ ក្នុងកិច្ចប្រជុំរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅថ្ងៃទី២៨ ខែសីហា ក្រុមអ្នកផលិតអំបិលក្នុងស្រុក មើលឃើញថា មានការនាំចូលអំបិលតាមច្រករបៀងផ្សេងៗ ចូលមកកម្ពុជា ក្នុងបរិមាណយ៉ាងច្រើន ដែលជាហេតុនាំឱ្យឈ្មួញទម្លាក់តម្លៃអំបិល ដែលផលិតបាននៅស្រុក ខណៈនៅឆ្នាំ២០២៤នេះការផលិតផលអំបិលក្នុងស្រុកបានកើនឡើងខ្ពស់ រហូតដល់ជាង ១៣ម៉ឺនតោន។ ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប លោក ប៊ុន ណារិន បានឱ្យដឹងថា បច្ចុប្បន្ននេះអំបិលដែលកំពុងផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជា មានប្រមាណ ៤០% ត្រូវបាននាំចូលមកពីប្រទេសថៃទាំងផ្លូវការ និងក្រៅផ្លូវការ និងមួយចំនួនទៀតនាំចូលមកពីវៀតណាម។ ការនាំចូលអំបិលយ៉ាងច្រើន ពីប្រទេសជិតខាងបែបនេះ បានធ្វើឱ្យអំបិលកម្ពុជា ពិបាកក្នុងការប្រកួតប្រជែងជាមួយអំបិលនាំចូល ដែលមានតម្លៃថោកជាង។ លោកថា ការដែលអំបិលក្នុងស្រុកថ្លៃជាងអំបិលនាំចូល ដោយសារថ្លៃដើមនៃការផលិតខ្ពស់ ព្រោះតម្លៃកម្លាំងពលកម្មថ្លៃជាងមុន ស្របពេលដែលសមត្ថភាពផលិតនៅទាប។ ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ តំណាងអគ្គនាយកដ្ឋានគយ បានលើកឡើងដោយយសារផលិតកម្មអំបិលនៅកម្ពុជានៅតូច ដែលក្នុងមួយឆ្នាំផលិតបានតែ ៤ខែប៉ុណ្ណោះ ហើយប្រសិនបើរដ្ឋាភិបាលរិតត្បិត ឬកំណត់បរិមាណនាំចូលទៀតនោះ...
ខួបកំណើតចៅសេដ្ឋីប្រចាំស្រុកខ្មែរ លី យ៉ុងផាត់ ភ្ញៀវសុទ្ធសឹងជាអ្នកមានៗចូលរួមច្រើនកុះករ
កាលពីប៉ុន្មានថ្ងៃមុនគ្រួសារសេដ្ឋីប្រចាំស្រុកខ្មែរម្នាក់ទៀតហើយ បានរៀបចំកម្មវិធីជប់លៀងខួបកំណើតត្រកូលអភិជនមួយទៀតហើយ។
ក្រុមហ៊ុន Toyota មានទ្រព្យសម្បត្តិសុទ្ធសរុបជាង ២៥០ពាន់លានដុល្លារ ត្រឹមខែសីហានេះ
ក្រុមហ៊ុន Toyota Motor Corporation គឺជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេមួយនៅក្នុងពិភពលោកដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។
ពីអ្នកលក់អនឡាញតូចតាចម្នាក់ ស្រីណៃ ក្លាយជាម្ចាស់ក្សត្រិយ៍ក្នុងជីវិតពិត វីឡាធំល្វឹងល្វើយ ឡានទំនើបផុតលេខ
នាពេលបច្ចុប្បន្នបើនិយាយពីកំពូលអ្នកលក់គ្រឿងថែរក្សាសម្រស់ដែលល្បីខ្លាំង អតិថិជនប្រាកដជាចង្អុលទៅ ស្រីណៃ។ ក្រៅពីសម្ដីចាក់ទឹកមិនលិច រូបសម្រស់ស្រស់ស្អាត អាចទាក់ទាញបានចិត្តអ្នកលេងបណ្ដាញសង្គមមកសាកល្បងប្រើផលិតផល អ្នកនាងក៏ម្ចាស់ប្រេនក្លាយជាសេដ្ឋីនីទៅហើយពេលនេះ។ ២ ឆ្នាំចុងក្រោយជីវិតម្ចាស់ប្រេន Skincare រូបនេះកំពុងសោយសុខលើគំនរទ្រព្យសម្បត្តិដែលជាញើសឈាមខ្លួនខំសាងមកយ៉ាងលំបាក ៦-៧ ឆ្នាំកន្លងមកនេះ។ ដោយកាលពីចុងឆ្នាំ ២០២៣ ស្រីណៃ បានទិញឡានទំនើប Mercedes-Benz G 63 AMG BRABUS តម្លៃជាង ៧៥ ម៉ឺនដុល្លារអាមេរិក ហើយនៅឆ្នាំ ២០២៤ នេះដែរ អ្នកនាងទិញកាបូបជាង ១ ម៉ឺនដុល្លារ។ ម្ចាស់ផលិតផលថែរក្សាសម្រស់ដែលល្បីទាំងនៅខ្មែរ និងថៃរូបនេះមិនមែនមានតែឡានទំនើប BRABUS មួយគ្រឿងឡើង ស្រីណៃ ក៏មានឡាន BRABUS នោះទេ នាងក៏នៅមានឡានស៊េរីទំនើប Bentley continental gt speed 2016 មួយគ្រឿងទៀតដែរ តម្លៃជិត ៣០ ម៉ឺនដុល្លារ។ មិនទាន់អស់ឡើយ កំពូលអ្នកលក់អនឡាញហាយសូ រូបនេះក៏មានរថយន្តគ្រួសារផ្សេង និងមានតម្លៃខ្ពស់ផងដែរ។ ចំណែកផ្ទះរបស់អភិជនរូបនេះ នៅក្នុងបុរី...
អ្នកជំនាញ៖ ផែនការសង្គ្រោះអចលនទ្រព្យនៅចិនបរាជ័យអាចនឹងបន្តធ្លាក់ចុះដល់ចុងឆ្នាំ២០២៥
អ្នកជំនាញបានប្រាប់ Newsweek ថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការធ្វើឱ្យមានស្ថិរភាពក្នុងវិស័យអចលនទ្រព្យបានបរាជ័យ
ក្រុមហ៊ុន ជីប ម៉ុង ប្រគល់ថវិកា ៧៧៧,៧៧៧ដុល្លារក្នុងរយៈពេល ១០ឆ្នាំដល់មូលនិធិសមាគមសិល្បករខ្មែរ
ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុន ខ្មែរប៊ែវើរីជីស និងសមាគមសិល្បករខ្មែរ
CEO Telegram ដាក់ប្រាក់ ៥.៥៦លានដុល្លារដើម្បីបាននៅក្រៅឃុំវិញ
ស្ថាបនិក និងជានាយកប្រតិបត្តិកម្មវិធីផ្ញើសារ Telegram លោក Pavel Durov ត្រូវតុលាការក្រុងប៉ារីស












