តើយើងអប់រំកូនដូចម្ដេចដើម្បីឱ្យពួកគេធំឡើងក្លាយជាបុគ្គលដែលមានសន្ដានចិត្តល្អប្រកបដោយគន្លងធម៌? នេះជាសំនួរបស់លោកស្រី ម៉ៅ ចំណាន ចោទសួរទៅកាន់អ្នកតាមដានលើបណ្តាញសង្គមហ្វេសបុកដែលមាន Followers 21k ដោយលោកស្រីគូសបញ្ជាក់ពីទំនួលខុសត្រូវក្នុងការមើលថែពួកគេ ពោលគឺត្រូវចិញ្ចឹមបីបាច់ពួកគេជាមួយគុណតម្លៃ។ លោកស្រី ម៉ៅ ចំណាន បានផ្តល់ចម្លើយថា ខ្ញុំនៅចាំបានគ្រាដំបូងដែលខ្ញុំបានបីកូនខ្ញុំនៅក្នុងដៃ ពេលនោះហើយដែលខ្ញុំចាប់ផ្ដើមទទួលនូវអារម្មណ៍ថាទំនួលខុសត្រូវដ៏ធ្ងន់កំពុងធ្លាក់មកលើខ្ញុំហើយ។ ទំនួលខុសត្រូវនេះមិនគ្រាន់តែជាការមើលថែពួកគេនោះទេ ពោលគឺត្រូវចិញ្ចឹមបីបាច់ពួកគេជាមួយគុណតម្លៃដែលអាចកំណត់ឱ្យពួកគេក្លាយទៅជាមនុស្សបែបណា។ លោកស្រីបន្តថា ការនិទានរឿងមុនចូលគេង ការឱបថ្នាក់ថ្នមបន្ទាប់ឆ្លៀតពេលពីការរវល់ពេញមួយថ្ងៃ រាល់មេរៀនអប់រំអំពីអំពើល្អ និងការទទួលខុសត្រូវ សុទ្ធសឹងជាផ្នែកនៃមូលដ្ឋានគ្រឹះ។ តាមវិធីនេះលោកស្រីបានឃើញពួកគេធំធាត់ក្លាយជាមនុស្សចេះគិត និងចេះយកចិត្តទុកដាក់។ ឆ្លងកាត់ពេលវេលាទាំងនោះ លោកស្រីដែលជាមាតាបង្កើតឧកញ៉ាវ័យក្មេង គិត ស៊ូឡា រូបនេះបានទទួលស្គាល់ថា ការចិញ្ចឹមកូនគឺមិនមែនផ្តោតតែលើពួកគេនោះទេ ប៉ុន្តែក៏ត្រូវផ្ដោតលើខ្លួនយើងថាជាឪពុកម្ដាយបែបណា។ យើងរៀនអំពីការអត់ធ្មត់ រៀនផ្ដល់មេត្តាករុណា និងរៀន ពីអត្ថន័យពិតនៃក្ដីស្រលាញ់ដែលឥតលក្ខខណ្ឌ។ លោកស្រីឧកញ៉ា ម៉ៅ ចំណាន ជាអតីតសិល្បការិនីតស៊ូរហូតក្លាយជាភរិយាលោកសេដ្ឋីកំពូលលុយ គិត ម៉េង ហើយមានចំណងដៃកូនប្រុសស្រីចំនួន ៤រូប។ លោកស្រីជាអគ្គនាយិការងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរដែលទើបជាប់អាណត្តិថ្មី៕ អត្ថបទ៖ សេដ្ឋានី រូបភាព៖ ម៉ៅចំណាន
Author: Vin Chang (Vin Chang)
នាយករដ្ឋមន្ត្រីគ្រោងនឹងជិះរថភ្លើងពិនិត្យផ្លូវដែក ក្រោយព្រមានដកការចរចារពីសេដ្ឋី គិត ម៉េង
ប្រមុខរាជរដ្ឋាភិបាល បានបង្ហើបថា នៅថ្ងៃណាមួយលោកនឹងទៅជិះរថភ្លើងដោយមិនប្រាប់ជាមុន
លោក តោ ថាំរ៉ុង ស្ថាបនិក សុបិន្ដល្អ លក់ពូកសុខភាព ថាហាងកាន់តែល្បី ដោយសារកត្តាទាំងនេះ
ហាងលក់ពូក ខ្នើយដែលតែទទួលបានភាពល្បីល្បាញខ្លាំងមួយរយៈនេះ តាមរយៈវីដេអូកំប្លែងដែលសម្ដែងដោយប្ដីប្រពន្ធម្ចាស់ ស្ថាបនិក សុបិន្ដល្អ លក់ពូកសុខភាពតែម្ដង
ប្ដីប្រពន្ធសេដ្ឋីប្រចាំស្រុកខ្មែរ គិត ម៉េង និង ម៉ៅ ចំណាន ចាប់ផ្ដើមយកកូនស្រីតាមខ្លួនសឹងគ្រប់កម្មវិធី
ក្នុងឆ្នាំនេះ គេសង្កេតឃើញថាសេដ្ឋី គិត ម៉េង និងសេដ្ឋីនី ម៉ៅ ចំណាន តែងតែបណ្ដើរកូនស្រីទី ៣ គឺ យុវតី គិត ស៊ូណាវីន ទៅចូលរួមកម្មវិធីផ្លូវការរបស់ក្រុមហ៊ុន និងចូលរួម
មេធំធនាគារជាតិ៖ ក្រដាសប្រាក់ពីរសែនរៀលដាក់ឲ្យចរាចរក្នុងសេដ្ឋកិច្ចចំនួនកំណត់ ២០លានសន្លឹកប៉ុណ្ណោះ
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងប្រទេសកម្ពុជានូវធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០០០០ រៀល
ខេត្តព្រះសីហនុ រៀបចំប្រណាំងរថយន្តលើផ្លូវឧបសគ្គ OFF ROAD អន្តរជាតិរយៈពេល៤ថ្ងៃ
ខេត្តព្រះសីហនុ គ្រោងរៀបចំប្រណាំងរថយន្តលើផ្លូវឧបសគ្គ (OFF ROAD) អន្តរជាតិឆ្នាំ២០២៤ ដើម្បីជំរុញវិស័យទេសចរណ៍ ដោយមានការប្រគុំតន្រ្តីដ៏ធំ
ទិដ្ឋភាពភ្ជាប់ពាក្យកូនស្រីដ៏ស្រស់ស្អាតរបស់កំពូលសេដ្ឋីប្រចាំខេត្តបាត់ដំបង
កាលពីសប្តាហ៍កន្លងទៅ កូនស្រីរបស់សេដ្ឋីល្បីឈ្មោះប្រចាំខេត្តបាត់ដំបងម្នាក់បានរៀបចំពិធីភ្ជាប់ពាក្យយ៉ាងឪឡារិកអធិកអធមក្រោមវត្តមានលោកមេបាតូចធំត្រកូលរាមច្បង
លោកស្រី ខែក ខេមរ៉ាត អគ្គនាយិកា JFT Jet បញ្ចេញទស្សនៈបែបនេះ ក្រោយឃើញអ្នកលក់ Online បោកប្រាស់អតិថិជន
ម្ចាស់ក្រុមហ៊ុន Private Jet នៅកម្ពុជា លោកស្រី ខែក ខេមរ៉ាត ដែលជាជាសហគ្រិនស្ត្រីវ័យក្មេងជោគជ័យម្នាក់ផងដែរនោះ បានបញ្ចេញទស្សនៈ ទាក់ទងនឹងក្រុមហ៊ុន The Icon
អាមេរិកពិន័យក្រុមហ៊ុន Lufthansa ចំនួន ៤លានដុល្លារដែលបដិសេធមិនឲ្យជនជាតិជ្វីហ្វឡើងយន្តហោះ
អាជ្ញាធរសហរដ្ឋអាមេរិកបានពិន័យជាប្រាក់ចំនួន ៤លានដុល្លារលើក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa
មន្រ្តីទម្លាយថា Trump ជំពាក់លុយជាង ២០ម៉ឺនដុល្លារថ្លៃជួលទីលានជួបជុំអ្នកគាំទ្រនៅទីក្រុង Minnesota
មន្ត្រីទីក្រុង Minnesota បាននិយាយថា យុទ្ធនាការប្រមូលផ្តុំគ្នារបស់អតីតប្រធានាធិបតី Donald Trump នៅតែជំពាក់ថ្លែងសេវាជួលទីលាន St. Cloud












