មន្រ្តីទម្លាយថា Trump ជំពាក់លុយជាង ២០ម៉ឺនដុល្លារថ្លៃជួលទីលានជួបជុំអ្នកគាំទ្រនៅទីក្រុង Minnesota

មន្ត្រីទីក្រុង Minnesota បាននិយាយថា យុទ្ធនាការប្រមូលផ្តុំគ្នារបស់អតីតប្រធានាធិបតី Donald Trump នៅតែជំពាក់ថ្លែងសេវាជួលទីលាន St. Cloud ជិត ២០៩,០០០ដុល្លារកាលពីខែកក្កដាកន្លងទៅ ដែលវិក្កយបត្រនេះគឺសម្រាប់សេវាកម្មលើសពីអ្វីដែលទីក្រុងផ្តល់ជូន។ នេះបើតាមសារព័ត៌មាន The Minnesota Star Tribune កាលពីថ្ងៃចន្ទ។

កាសែត AP ចុះផ្សាយថា សំណើសុំការអត្ថាធិប្បាយដែលផ្ញើតាមអ៊ីមែលដោយសារព័ត៌មាន Associated Press ទៅកាន់យុទ្ធនាការរបស់លោក Trump មិនត្រូវបានឆ្លើយតបមកវិញភ្លាមៗទេកាលពីថ្ងៃចន្ទ។

តាមដានជាមួយយើង៖ Million Times

លោក Trump បានជួបជុំជាមួយអ្នកគាំទ្រនៅទីលាន St. Cloud State University កាលពីថ្ងៃទី២៧ ខែកក្កដា ជាច្រើនពាន់នាក់អស់រយៈពេលជាងមួយម៉ោងកន្លះ។ បើ់តាមរបាយការណ៍ ការចំណាយរួមមាន ៦៣,០០០ដុល្លារ សម្រាប់ការងារប៉ូលីសបន្ថែមក្នុងអំឡុងពេលបាតុកម្ម។ ៦២,០០០ដុល្លារសម្រាប់ការផ្លាស់ប្តូរគម្រោងសាងសង់នៅជិតកន្លែងដែលការប្រមូលផ្តុំគ្នា និងជិត ២,០០០ដុល្លារ សម្រាប់សេវាកម្មទាក់ទងនឹង IT ។

លោក Holly Schreiner នាយកផ្នែកកីឡារបស់ St. Cloud បាននិយាយថា យុទ្ធនាការរបស់លោក Trump នៅក្នុងខែសីហាបានបង់ថ្លៃ ៣៥,០០០ដុល្លារទៅកាន់សាកលវិទ្យាល័យ St. Cloud State ទាក់ទងនឹងការប្រមូលផ្តុំគ្នានៅខែកក្កដា។

អ្នកគ្រប់គ្រងទីក្រុង St. Cloud លោក Matt Staehling កាលពីថ្ងៃច័ន្ទបានប្រាប់កាសែតថា ទីក្រុងចេញវិក័យប័ត្រដល់សេតវិមានសម្រាប់ការបញ្ឈប់យុទ្ធនាការ និងព្រឹត្តិការណ៍ផ្សេងទៀតដែលទាមទារសេវាកម្មទីក្រុង ដូចជាការប្រណាំងពាក់កណ្តាលម៉ារ៉ាតុងជាដើម។ លោកថា សេតវិមានមិនត្រូវបានគិតថ្លៃសម្រាប់ព្រឹត្តិការណ៍ផ្លូវការទេ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ CNN