ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ចេញនូវគេហទំព័រផ្លូវការ សម្រាប់ការដាក់លក់ទិដ្ឋាការមាសតម្លៃ ៥លានដុល្លារ ដែលអាចអនុញ្ញាតឲ្យជនជាតិដទៃ មានសិទ្ធរស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់។
តាមដានជាមួយយើង៖
Million Times


គេហទំព័រមួយនោះគឺ TrumpCard.gov ដោយបច្ចុប្បន្នអនុញ្ញាតឲ្យប្រជាជនចាប់អារម្មណ៍ អាចចុះឈ្មោះ និងបំពេញលក្ខខណ្ឌមួយចំនួន ក្នុងការរង់ចាំទិញសិទ្ធរស់នៅអាមេរិក ខណៈទិដ្ឋាការមាសនេះមិនទាន់ដាក់លក់នៅឡើយទេ។
មេដឹកនាំអាមេរិករូបនេះបានអះអាងថា ទិដ្ឋាការថ្មីរបស់លោក គឺជាការធ្វើកំណែទម្រង់ថ្មីចំពោះសិទ្ធរស់នៅសេរីចាស់ ហើយវានឹងបង្កើនឱកាសការងារកាន់តែច្រើន រួមទាំងកាត់បន្ថយឱនភាពថវិកាមួយកម្រិតទៀត។

គួរជម្រាបដែរថា រដ្ឋបាលលោក Trump មានបំណងបញ្ចេញលក់ទិដ្ឋាការមាសរហូតដល់ ១លានសន្លឹក ដើម្បីយកថវិកាមកដោះស្រាយវិបត្តិបំណុលរបស់រដ្ឋាភិបាល៕
អត្ថបទ៖ Luffy រូបភាព៖ TheSun