តាមរបាយការណ៍របស់ស្ថាប័នអន្តរជាតិ U.S. News & World Report បានឲ្យដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ១៧ លើពិភពលោក ជាប្រទេស ដែលមានវិស័យទេសចរណ៍ធម្មជាតិ (Eco-Tourism) ល្អបំផុត។

សមិទ្ធផលដ៏ប្រពៃនេះកើតចេញពីកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងការដឹកនាំស្របតាម «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨» (ស្អាត ភាពបៃតង និងចីរភាព) របស់រាជរដ្ឋាភិបាល ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
រាជរដ្ឋាភិបាលនឹងបន្តរៀបចំ និងពង្រីក «គោលដៅលំហែបៃតង» នៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើតការងារបៃតង លើកកម្ពស់ជីវភាពសហគមន៍ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។
លើសពីនេះតំបន់លម្ហែបៃតងនៅតាមតំបន់ការពារធម្មជាតិ កំពុងបង្ហាញសក្តានុពល និងការ ទាក់ទាញទេសចរណ៍ធម្មជាតិ ដែលជំរុញឲ្យកម្ពុជាបង្កើតបានសក្តានុពលយ៉ាងសំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរគ្រប់ទិសទី ទាំងជាតិ និងអន្តរជាតិដែលស្រឡាញ់ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថានបានល្អប្រសើរជាលំដាប់៕

អត្ថបទ៖ ឆដា, រូបភាព៖ បណ្ដាញសង្គម




