លោកស្រី ឆាយ លក្ខិណា តែងតែ​ជ្រើសរើសឈុតពណ៌ខ្មៅ ជួយឲ្យមើលទៅក្មេងខ្លាំង

បើ​និយាយ​ដល់​ស្រ្តី​អភិជន មាន​មុខ​ជំនួញ​ច្រើន ហើយ​ថែម​ទាំង​ជា​សប្បុរសជន​ថែមទៀត​នោះ ច្បាស់​ណាស់​ជា​នឹក​ដល់​លោកស្រី ឆាយ លក្ខិណា ប្រធានក្រុមហ៊ុន ហ្គោដេន អេរ៉ា យូអិលរី ឯ.ក។

តាមដានជាមួយយើង៖ Million Times

ប្រធាន​ក្រុមហ៊ុន​ហ្គោដេន អេរ៉ា យូអិលរី ឯ.ក លោកស្រី លក្ខិណា មិន​ត្រឹម​ជា​ស្ត្រី​មាន​ភាព​ឈ្លាសវៃ​ក្នុង​មុខ​ជំនួញ​ឡើយ តែ​ថៅកែ​ហាង​ពេជ្រ ឡុកហ្វុក គ្រឿងអលង្ការ​មាន​ភាព​ស្ទាត់​ជំនាញ​ក្នុង​ការ​រៀបចំ​ខ្លួន​យ៉ាង​សមសួន​ដូច​ឋាន តួនាទី​ក្នុង​សង្គម។

លោកស្រី​មិនមែន​ស្រស់​ស្អាត​តែ​ក្នុង​ឈុត​ប្រពៃណី​ប៉ុណ្ណោះ​ទេ តែ​ជា​មាន​ភាព​ស្រស់​ស្អាត​គ្រប់​ឈុត​សម្លៀកបំពាក់​បែប​សម័យ ពិសេស​ការ​ជ្រើសរើស​កាបូប​ដៃ​ប្រេន​ម៉ាក​ល្បី​ៗ​គ្រប់​ប្រភេទ​លើ​ពិភពលោក។

ងាក​មក​មើល​ឈុត​ប្រេន​កាបូប​វិញ​មិន​ថា DIOR, Judith Leiber, Hermès និង Bottega Veneta លោកស្រី​សុទ្ធតែ​មាន​របស់​កម្រ​ទាំងអស់។ សម្រាប់​ឈុត​សម្លៀកកំពាក់​ដែល​ស៊ី​នឹង​កាបូប​ទាំង​នោះ ពណ៌​ខ្មៅ​ពិតជា​សម​នឹង​រូបរាង​ថៅកែ​ហាង​គ្រឿងអលង្ការ​នោះ​បំផុត។

ភាគច្រើន​ចូលរួម​កម្មវិធី​ប្រពៃណី លោកស្រី លក្ខិណា ជ្រើស​សំពត់​បត់​​ខ្មែរ​អាវ​ប៉ាក់​ពណ៌​ស្រស់​ៗ តម្រូវ​តាម​កម្មវិធី។ តែ​ចូលរួម​កម្មវិធី​ជប់លៀង​វិញ​ជា​សម្លៀកបំពាក់​សម័យ ហើយ​ជា​ពណ៌​ខ្មៅ លើក​ទាំង​សម្រស់ និង​សម្បុរស្បែក៕

អត្ថបទ៖ ឆដា, Huy Huy Make Up Artist