ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសមាគមឧកញ៉ាកម្ពុជា និងក្រុមហ៊ុន KH Haitechបានធ្វើឡើងយ៉ាងកក់ក្ដៅ ក្រោមវត្តមានលោកអ្នកឧកញ៉ា, អ្នកឧកញ៉ា និងឧកញ៉ា ច្រើនរូប ដើម្បីធ្វើជាសក្ខីភាពនៃ MOU នោះ។

កម្មវិធីបានធ្វើឡើងកាលពីថ្ងៃ ៣១ ខែសីហា ឆ្នាំ ២០២៦ កន្លងទៅ នៅសណ្ឋាគារភ្នំពេញ ក្នុងនោះក៏មានវត្តមានអ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន ចូលរួមផងដែរ។ ក្រុមហ៊ុន KH Haitech និងសមាគមឧកញ៉ាកម្ពុជា ចុះ MOU ដើម្បីលើកស្ទួយផលិតផលជាតិ ក៏ដូចជាផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ក៏ដូចជាគាំទ្រឲ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ មានឱកាសប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃ។
ងាកទៅមើលពីផលិតផលរបស់ក្រុមហ៊ុន KH Haitech-Haier Global Business ជាក្រុមហ៊ុនរួមបញ្ចូលគ្នាដោយក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនអន្តរជាតិ Haitech-Haier Global Business តំណាងឱ្យបច្ចេកវិទ្យាស្តង់ដារអន្តរជាតិ Haier Group ដែលជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ១លើសកលលោក ផ្នែកផលិតគ្រឿងអេឡិចត្រូនិក។

KH មកពីពាក្យ Khmer (ខ្មែរ) តំណាងឲ្យផលិតផលខ្មែរ។ ដូចនេះ KH Haitech-Haier Global Business មានន័យថាផលិតថេប្លេតខ្មែរ ស្តង់ដារអន្តរជាតិ។ ក្រុមហ៊ុន KH Haitech មានផលិតផល Tablets Laptop និង Desktop ម៉ាក K Haitech។
K Haitech ជាថេប្លេតខ្មែរស្តង់ដារអន្តរជាតិ ហើយពិតជាស័ក្ដិសមសម្រាប់សិស្សានុសិស្សខ្មែរ។ ថេប្លេត K Haitech មានចំណុចពិសេស ដោយអាចប្រើស៊ីម ២ បាន តេក៏បាន ប្រើ Internet និងអាច ប្រើដូចកុំព្យូទ័រ។ វាក៏ភ្ជាប់ WiFi ប្រើ Bluetooth បានគ្រប់ទីកន្លែង។ ថេប្លេត K Haitech មាន២ ជម្រើស អេក្រង់ 11.97 សម្រាប់និស្សិត និងអ្នកជំនាញ ហើយអេក្រង់ 10.95 សម្រាប់សិស្សថ្នាក់ទី ១០ ដល់ ១២ ព្រមទាំងនិស្សិត។
ថេប្លេត K Haitech មានRAM 8GB ទំហំផ្ទុក128GB សម្រួលដល់ការសិក្សា និងថាមពលថ្មផ្ទុកបានធំ ប្រើបានពេញមួយថ្ងៃ។ ឥឡូវនេះ ក្រុមហ៊ុន KH Haitech ចាប់ផ្ដើមទទួលកក់ទុកជាមុនចាប់ពី ៥០០ គ្រឿងឡើងទៅ។

KH Haitech មិនត្រឹមតែផលិត Tablets Laptop Desktop ប៉ុណ្ណោះទេ KH Haitech ក៏មានផ្ដល់សេវាកម្មដូចជា៖
១. E-education (ការអប់រំបែបអន្តរកម្មការបង្កើនប្រសិទ្ធភាពនៃការសិក្សានៅតាមសាលារៀនសិស្សានុសិស្សគ្រប់រូប អាចសិក្សារៀនសូត្របានកាន់តែប្រសើរឡើងគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមរយៈដំណោះស្រាយនៃការសិក្សាបែបប្រព័ន្ធអេឡិចត្រូនិក)។
២. Smart Health Care (ក្រុមហ៊ុន KH Haitech ផ្ដល់ជូននូវដំណោះស្រាយបច្ចេកវិទ្យាផ្នែកសុខាភិបាលឆ្លាតវៃ និងឧបករណ៍បច្ចេកវិទ្យាសុខាភិបាលឆ្លាតវៃគ្រប់បរិបទដែលគ្របដណ្ដប់ទៅលើដំណើរការជាច្រើនរួមមាន ការបង្ការ ការគ្រប់គ្រង ការព្យាបាល និងការថែទាំសុខភាពផងដែរ)។
៣. Smart Manufacturing (ក្រុមហ៊ុន KH Haitech ជួយម្ចាស់សហគ្រាសក្នុងការរៀបចំការដំណើរការ និងការតំឡើងម៉ាស៊ីនរោងចក្រគ្រប់ប្រភេទ បំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ)។
៤. Smart Energy (ក្រុមហ៊ុន KH Haitech ផ្គត់ផ្គង់ និងជួយដំឡើងប្រព័ន្ធសូឡាសម្រាប់រោងចក្រ សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស -ល-)។
សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនង KH Haitech តាមរយៈលេខ៖
-076 35 62 331 (Khmer)
-076 35 38 902 (English)


អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ




