ម៉ាកកាបូបដៃកម្រ Ralph & Russo របស់លោកស្រី អ៊ឹមផាន់ វណ្ណឌី

សហគ្រិន​ស្រី​ដ៏ល្បាញ​ល្បី​ក្នុង​វិស័យ​គ្រឿងអលង្ការ​នៅក្នុងប្រទេស​កម្ពុជា គឺលោកស្រី អ៊ឹមផាន់ វណ្ណឌី មិន​ត្រឹម​ជា​នារី​ពូកែ​ក្នុង​មុខ​ជំនួញ​ប៉ុណ្ណោះ​ទេ ក៏​ជា​ស្ត្រី​ទាន់​សម័យ​ក្នុង​ការ​ប្រើប្រាស់ Fashion។

លោកស្រី វណ្ណឌី ជា​ម្ចាស់​អាជីវកម្ម​គ្រឿង​អលង្ការ ដែល​ជា​របស់​តុបតែង​ខ្លួន​ស្រាប់ ដូចនេះ​ហើយ​ការ​ដែល​លោកស្រី​រៀបចំ​ខ្លួន​បាន​យ៉ាង​ស្រស់​ស្អាត​ជាមួយ​សម្ភារៈ​ទំនើប​ទាន់​សម័យ សម​សួន​ជា​អភិជន។

អគ្គ​នាយិកា​គ្រឿងអលង្ការ​ជាង បាក់ វណ្ណហុង មាន​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប​ថ្លៃ​ៗ​ទាន់​សម័យ និង​ជា​ប្រេន​ជាច្រើន ដោយ​តម្លៃ​មួយ​ៗ​ពិតជា​មិន​ថោក​ឡើយ។ ក្នុង​នោះ​ម៉ាក​កម្រ និង​មិន​សូវ​មាន​អ្នក​ស្គាល់ ក៏​លោកស្រី អ៊ឹមផាន់ វណ្ណឌី មាន​ក្នុង​ដៃ​ផងដែរ។

ជាក់ស្ដែង​កាបូប​ដៃ​ប្រេន Ralph & Russo ដែល​ជា​ផលិតផល​របស់​ប្រទេស​បារាំង មាន​តម្លៃ​រាប់​ពាន់​ដុល្លារ ក៏​លោកស្រី វណ្ណឌី បាន​រក្សា​ទុក​ដែរ។ ក្នុង​ឈុត​រ៉ូប​ពណ៌​ផ្កាឈូក​ស្រទន់ លោកស្រី​បាន​បន​បន្ថែម​កាបូប​ដៃ Ralph & Russo ពណ៌​ទឹកប្រាក់ ​អម​ដោយ​កន្លាស់​អាវ និង​គ្រឿងអលង្ការ​ដ៏​ស្រស់​ស្អាត​ជាច្រើន។

មិន​ថា​ស្ថិត​ក្នុង​សម្លៀកបំពាក់​ណា កាបូប​ដៃ​ម៉ាក​ល្បី​ៗ​របស់​លោកស្រី វណ្ណឌី លើក​សម្រស់​កាន់តែ​ត្រដែត ព្រម​ទាំង​លេចធ្លោ​ក្នុង​កម្មវិធី​នីមួយ​ៗ​៕

អត្ថបទ៖ ឆដា, រូបភាព៖ Vandy Imphan