សម្រាប់លោកស្រី អ៊ឹមផាន វណ្ណឌី ជាសហគ្រិនស្រីដ៏ល្បីក្នុងវិស័យគ្រឿងអលង្ការនៅកម្ពុជា និងតែងតែត្រូវបានគេឯងទទួលស្គាល់ថាជាស្ត្រីអស្ចារ្យក្នុងវិស័យ fashion ផងដែរ។


ក្នុងរូបភាពជាអ្នកជំនួញស្រី ថៅកែស្រីហាងគ្រឿងអលង្ការជាង បាក់ វណ្ណហុង តែងតែផ្លាស់ប្ដូរស្ទីល៍តុបតែងខ្លួនផ្សេងៗ ដូចជាពេលចូលរួមកម្មវិធីផ្សេងៗ លោកស្រី អ៊ឹមផាន វណ្ណឌី ជ្រើសរើសសម្លៀកបំពាក់ប្រពៃណី អាវប៉ាក់ សំពត់បត់ដោយមានផ្លាស់ប្ដូរម៉ូដ និងពណ៌មិនឲ្យជាន់គ្នា។
លើសពីនេះបើសិនជាក្នុងរូបភាពបែបជំនួញវិញ រឹតតែមើលទៅមានអំណាច មានថាមពល ស័ក្តិសមជាអ្នកធ្វើការធំ។ តែទឹកមុខ និងកាយវិការរបស់លោកស្រី វណ្ណឌី នៅតែមើលទៅមានភាពកក់ក្ដៅ ទន់ភ្លន់ចំពោះអ្នករួមការងាររហូត។
ក្នុងរូបភាពថ្មីនៃឈុតបែបជំនួញ លោកស្រី អ៊ឹមផាន វណ្ណឌី បានប្រើប្រាស់កាបូបដៃនៃប្រទេសបារាំងគឺប្រេន Hermès Constance 24cm “Marble” Silk Palladium Hardware ដែលមានតម្លៃជិត ៤ ម៉ឺនដុល្លារ។

កាបូបដៃយីហោ Hermès សម្រាប់លោកស្រី វណ្ណឌី គឺមានច្រើនម៉ូដច្រើនម៉ាកខ្លាំងណាស់ ព្រោះលំដាប់ថៅកែហាងមាសពេជ្រដ៏ល្បីរូបនេះ តែងតែជ្រើសរើសសម្ភារៈនិយមសមរម្យត្រូវនឹងរូបសម្បត្តិ និងភោគសម្បត្តិ៕
អត្ថបទ៖ ឆដា, រូបភាព, Bun Chhaykry




