ជារឿងដ៏ប្រពៃដែលអ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ ព្រមទាំងភរិយាគឺអ្នកឧកញ៉ា មាស សុភារី បានរៀបចំពិធីចូល និងចេញម្លប់ឲ្យកូនស្រីពៅវ័យ ១៦ ឆ្នាំ ចាង វីចតូរីយ៉ា កាលពីថ្ងៃ ១៧ ខែកក្កដា ឆ្នាំ ២០២៦។


គឺជាពិធីឆ្លងវ័យរបស់ក្មេងស្រីពេញវ័យ (វ័យគ្រប់ការ) ឲ្យឆ្លងកាត់ការរស់នៅក្នុងបន្ទប់ ឬក្នុងផ្ទះដែលជាម្លប់។ នាថ្ងៃនេះ អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ ក៏បានរៀបចំពិធីប្រពៃណីជាច្រើន។មានការរៀបចំសែនព្រេនអុជធូបទៀន ជម្រាបដូនតា និងប្រកាសចំពោះវត្ថុស័ក្តិសិទ្ធិឲ្យបានដឹងឮ អំពីការចូលម្លប់របស់កូនស្រី និងសុំសេចក្ដីសុខសប្បាយ ។
តាមរយៈរូបភាពក្រៅពីកម្មវិធីពិធីចូល និងម្លប់ អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ និងអ្នកឧកញ៉ា មាស សុភារី បានរៀបចំកម្មវិធីខួបកំណើត ដែលមានភ្ញៀវកិត្តិយសជាចាស់ទុំ និងមិត្តភ័ក្តិសាមីខ្លួនជាច្រើនចូលរួម។


នេះជាប្រពៃណីដែលខ្មែរមានតាំងបុរាណ ហើយកាលដែលគ្រួសារអភិជនខ្មែរ នៅតែរៀបចំឲ្យកូនស្រី ជាការរក្សាទុកកេរដំណែលពីដូនតា។ អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ ត្រូវបានគេដឹងថា បច្ចុប្បន្នលោកជា អគ្គនាយកក្រុមហ៊ុន Golden Fortune Securities Plc និងក្រុមហ៊ុន Golden Fortune Derivatives Exchange Co.,Ltd៕















អត្ថបទ៖ ឆដា, រូបភាព៖ One Memory




