លោកស្រី អ៊ឹមផាន វណ្ណឌី កាន់កាបូបដៃ Christian Dior ពណ៌ស្វាយលើកសម្រស់កាន់តែស្អាតស្រទន់

បើ​និយាយ​ដល់​លោកស្រី អ៊ឹមផាន វណ្ណឌី នាយិកា​ក្រុមហ៊ុន​គ្រឿងអលង្ការ «ជាង បាក់ វណ្ណហុង» គ្មាន​នរណា​មិន​ស្គាល់​ឡើយ ដោយ​កាន់កាប់​អាជីវកម្ម​បាន​ល្អ ធ្វើឲ្យ​អតិថិជន​មាន​ទំនុក​ចិត្ត គ្រឿង​មាន​គុណ​ភាព​ល្អ ថែមទាំងចិត្តល្អ។

តាមដានជាមួយយើង៖ Million Times

ក្រៅ​ពី​កេរ្តិ៍ឈ្មោះ​ល្អ​ក្នុង​មុខ​ជំនួញ ហើយ​នោះ​​លោកស្រី អ៊ឹមផាន វណ្ណឌី ក៏​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ក្នុង​កិច្ចការ​សង្គមផ្សេង​ៗ និង​ជា​ពុទ្ធបរិស័ទ​ដែល​តែងតែ​ជួយទ្រទ្រង់​ដល់​​វិស័យ​ពុទ្ធសាសនា​នៅ​កម្ពុជា។ ពិសេស​ថៅកែ​ហាង​គ្រឿង​អលង្ការ​រូប​នេះ តែងតែ​ឆ្លៀត​ពេល​ឲ្យ​ខ្លួនឯង​សម្រាក ដោយ​ជ្រើស​ការ​ធ្វើ​វិបស្សនា។

មិន​ទាន់​អស់​ត្រឹម​ប៉ុណ្ណេះ​ឡើយ ដោយ​សាង​បុណ្យ​ល្អ​រូប​សម្រស់​ក៏​បវរ គ្រួសារ​ក៏​មាន​សុភមង្គល ធ្វើឲ្យ​លោកស្រី​មើល​ទៅ​នៅតែ​ក្មេង​ជាង​វ័យ ហើយ​ពេល​គ្រង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ម្ដង​ៗ​ស្អាត​ក៏​ស្អាត សុភាព​រាបសា រម្យទម​គួរ​ជា​ទី​ចូលចិត្ត​ពី​អ្នក​ផង​ទាំង​ពួង។

សម្រាប់​សម្រស់​ធម្មជាតិ សម្បុរ​ភ្លឺ​ថ្លា បែប​នេះ​ហើយ ទើប​ធ្វើឲ្យ​ការ​ប្រើប្រាស់​​ពណ៌​សម្លៀកបំពាក់​អ្វី ក៏​មើល​ទៅ​ស្រស់​ស្អាត។ ជាក់ស្ដែង​ថ្មី​ៗ​នេះ​នាយិកា​ក្រុមហ៊ុន​គ្រឿងអលង្ការ «ជាង បាក់ វណ្ណហុង» បាន​ស្លៀក​ឈុត​សម្លៀកបំពាក់​ខ្មែរ​សំពត់​បត់​អាវ​ប៉ាក់​ពណ៌​ស្វាយ ជួយ​លើ​សម្រស់​កាន់តែ​ស្អាត​ស្រទន់ គួរ​ឲ្យ​គយគន់។

មិន​តែ​ប៉ុណ្ណោះ លោកស្រី វណ្ណឌី បាន​កាន់​កាបូប​ដៃ Christian Dior Crocodile Lady Dior – Purple ដែល​មាន​តម្លៃ ១ ម៉ឺន​ដុល្លារ មើល​ទៅ​ពិតជា​មិន​សម​ជា​ស្រ្តី​មាន​កូន​ធំ​ទន្ទឹម​ខ្លួន​សោះ ព្រោះ​តែ​ភាព​ក្មេង​ជាង​វ័យ៕

អត្ថបទ៖ ឆដា, រូបភាព៖ Vannda Imphan និង Bun Chhaykry