អ្នកឧកញ៉ា លាង ម៉េង និងលោកស្រី គឹម ចាន់ណា ព្រមទាំងកូនៗប្រុសស្រី បានចូលរួមកម្មវិធីមង្គលការកូនប្រុសនៃគ្រួសារដន្លង គឺអ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ កាលពីពេលថ្មីៗនេះ។ លោកស្រី គឹម ចាន់ណា ក៏មានតួនាទីជាអ្នកដឹកដៃឲ្យកូនកំលោះ ស៊ី ស៊ាងកុក នាកម្មវិធីប្រពៃណីខ្មែរជាច្រើនហូរហែ។ ក្រោយចប់ពិធីប្រពៃណីខ្មែរ លោកស្រី គឹម ចាន់ណា បានបង្ហាញខ្លួនក្នុងឈុតសម័យដ៏ស្រស់ស្អាត ជាមួយកូនស្រីពៅ អ៊ឹង វីនីកា។


ភរិយាអ្នកឧកញ៉ា លាង ម៉េង និងកូនស្រីពៅ អ៊ឹង វីនីកា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយរ៉ូបដ៏ស្រស់ស្អាត និងជាប្រេនម៉ាកល្បីស័ក្តិសមជាមួយរូបរាង។
ដោយកញ្ញា អ៊ឹង វីនីកា បានគ្រងរ៉ូបពណ៌ផ្កាឈូករបស់ប្រេន Nicoleand+Felicia ដែលមានតម្លៃជាង ៤ ០០០ ដុល្លារ។ ដោយកញ្ញារូបស្រស់កម្ពស់បាន សម្បុរភ្លឺ និងការផាត់មុខបែបធម្មជាតិ ពិតជាស្អាតសមសួនខ្លាំង ព្រមជាមួយគ្រឿងអលង្ការផ្សេងៗ ជះសម្រស់កាន់តែលេចធ្លោ។





ចំណែកលោកស្រី គឹម ចាន់ណា វិញពេលល្ងាច បានជ្រើសរើសរ៉ូបពណ៌បៃតងដែលជាយីហោ Jenny Packham Women’s Green Benue Sequined Mesh Halterneck Gownមានតម្លៃជាង ៤ ៧០០ ដុល្លារ៕






អត្ថបទ៖ ឆដា, រូបភាព៖ Davit Sato




