សមាជិកនៃគ្រួសារ ជីប ម៉ុង ម្នាក់ៗតែងតែទទួលបានការចាប់អារម្មណ៍ មិនថាជាមុខការជំនួញ និងជីវិតឯកជនឡើយ។ នោះក៏ដោយសារកូនចៅទាំងអស់របស់ស្ថាបនិក ជីប ម៉ុង គឺលោកអ្នកឧកញ៉ា ភាព ហៀក ចេះសាមគ្គី ចេះយកអាសា និងស្រលាញ់ឱបក្រសោបគ្នា។

កូនស្រីពៅនៃសម្ព័ន្ធ ជីប ម៉ុង គឺលោកស្រី លី សុខចេង ជាអ្នកកាន់កាប់អាជីវកម្មជាច្រើននៅ ជីប ម៉ុង ទទួលបានការចាប់អារម្មណ៍ច្រើនក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំ ២០២៦ នេះ។
លោកស្រី លី សុខចេង មិនត្រឹមតែស្រស់ស្អាត និងពូកែក្នុងមុខជំនួញប៉ុណ្ណោះទេ កូនស្រីពៅរបស់លោកអ្នកឧកញ៉ា ភាព ហៀក ក៏មានភាពឈ្លាសវៃក្នុងការរៀបចំខ្លួន សមនឹងឋានៈមុខមាត់ក្នុងសង្គម។

គ្រួសារ ជីប ម៉ុង មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ក្នុងអាជីវកម្មប៉ុណ្ណោះទេ កូនៗរបស់ស្ថាបនិក ជីប ម៉ុង ភាព ហៀក ជាគ្រួសារគំរូក្នុងសង្គមជាតិ ដោយកូនៗទាំងអស់សុទ្ធតែស្រលាញ់ ចេះជួយគ្នាទៅវិញទៅមក។
បើនិយាយពីការរៀបចំខ្លួនរបស់លោកស្រី លី សុខចេង នាថ្ងៃជួបជុំបុគ្គលិករាបពាន់នាក់ ដោយជ្រើសរើសឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាត និងជាម៉ាកយីហា Dior ពណ៌ខ្មៅ ព្រមទាំងឈុតសម្លៀកបំពាក់ច្រើនឈុត ច្រើនម៉ាកដទៃទៀត៕


អត្ថបទ៖ ឆដា, រូបភាព, Phka Chhouk Milk




