លោកស្រី គឹម ចាន់ថា ភរិយា​អ្នកឧកញ៉ា លាង ពៅ ទាំងស្អាត និងកាន់តួនាទីធំនៅ ជីប ម៉ុង

អគ្គ​នាយិកា ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្ទ្រីស៍ លោកស្រី គឹម ចាន់ថា ហើយ​ក៏​ជា​ភរិយា​ដ៏​បវរ​របស់​អ្នក​ឧកញ៉ា លាង ពៅ (ភីធើ) មិន​ត្រឹម​ស្រស់​ស្អាត​ឡើយ ហើយ​ក្នុង​ក្រុមហ៊ុន ជីប ម៉ុង ក៏​កាន់​តួនាទី​ធំ​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

លោកស្រី គឹម ចាន់ថា ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ក្នុង​វិស័យ​ជំនួញ​គ្រួសារ ជីប ម៉ុង។ ដោយ​មិន​ត្រឹម​តែ​ស្រស់​ស្អាត និង​សុភាព​រាបសា​ប៉ុណ្ណោះ​ទេ លោក​ស្រី ក៏​មាន​ជំនាញ​គ្រប់គ្រង​បុគ្គលិក​បាន​យ៉ាង​ល្អ ធ្វើឲ្យ​ផ្នែក​ជីប ម៉ុង អ៉ីនដាស្ទ្រីស៍ រីក​ចម្រើន ថែម​ទាំង​មាន​ទំនុក​ចិត្ត​ពី​អតិថិជន​ផង​ដែរ។

ជាក់ស្ដែង​កាល​ថ្ងៃ​ជប់លៀង​បុគ្គលិក ជីប ម៉ុង កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ លោកស្រី គឹម ចាន់ថា បាន​ឡើង​ថ្លែង​សន្ទរកថា​យ៉ាង​មាន​អត្ថន័យ ធ្វើឲ្យ​អ្នក​នៅ​ក្រោម​បង្គាប់​ទទួល​បាន​ទំនុក​ចិត្ត និង​ស្វែង​រក​ភាព​រីក​ចម្រើន​ទៅ​ថ្ងៃ​អនាគត​រួម​គ្នា។

សម្រាប់​ថ្ងៃ​កម្មវិធី “ជំនួបមហាគ្រួសារ ជីប ម៉ុង” អគ្គ​នាយិកា ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្ទ្រីស៍ បាន​រៀបចំ​ខ្លួន​យ៉ាង​ស្រស់​ស្អាត បង្ហាញ​ពី​ប្រណីត​ភាព និង​ស័ក្តិសម​ជា​ថ្នាក់​ដឹកនាំ​សំខាន់​របស់ ជីប ម៉ុង គ្រុប។

ងាក​ទៅ​មើល​សម្លៀកបំពាក់​វិញ លោកស្រី គឹម ចាន់ថា ផ្លាស់​ប្ដូរ​ឈុត​សម​នឹង​កម្មវិធី ហើយ​ឈុត​នីមួយ​ក៏​សុទ្ធសឹង​ជា​ប្រេន​ល្បី និង​មាន​តម្លៃ​ថ្លៃ។ ក្នុង​កម្មវិធី​នោះ​លោកស្រី គឹម ចាន់ថា បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​បុគ្គលិក​ក្រោម​បង្គាប់។ អ្វី​កាន់តែ​ពិសេស​គឺ បង្ហាញ​រូបភាព​ផ្អែមល្ហែម​នៃ​ក្រុម​គ្រួសារ​ទាំង​មូល​ទៀត​ផង៕

អត្ថបទ៖ ឆដា, រូបភាព៖ Chip Mong Industries