កូនចៅប្រុសស្រីនៃ​សម្ព័ន្ធ ជីប ម៉ុង មកកម្មវិធី «ជួបជុំមហាគ្រួសារជីបម៉ុង» ដ៏ធំប្រចាំឆ្នាំទាំងអស់គ្នា

នៅ​ថ្ងៃ​នេះ ជីប ម៉ុង គ្រុប បាន​រៀបចំ​វេទិកា «ដៃគូ​ពាណិជ្ជកម្ម ជីប ម៉ុង» ដ៏​ធំ​ប្រចាំឆ្នាំ ដោយ​មាន​ទាំង​មេ​ធំ​របស់ ជីប ម៉ុង គ្រុប គឺ​លោក​អ្នក​ឧកញ៉ា ភាព ហៀក កូន​ចៅ​ប្រុស​ស្រី​ទាំង​អស់។

តាមដានជាមួយយើង៖ Million Times

ជីប ម៉ុង គ្រុប តែងតែ​រៀបចំ​កម្មវិធី​ជួបជុំ​បុគ្គលិក និង​ដៃគូ​សហការ​ជា​រៀងរាល់​ឆ្នាំ ហើយ​តែងតែ​មាន​ការ​សម្ដែង​ពិសេស​ៗ​ពី​សំណាក់​កូន​ចៅ​របស់​លោក​អ្នក​ឧកញ៉ា ភាព ហៀក ព្រម​ទាំង​ការ​ថ្លែង​សុន្ទរកថា។

ក្នុង​ការ​ជួបជុំ​ធំ​នេះ ​លោក​អ្នក​ឧកញ៉ា ភាព ហៀក និង​កូនចៅប្រុស​ស្រី​ទាំងអស់បាន​ស្លៀកពាក់​ខ្មៅ ដែល​ជា​និមិត្តរបស់ក្រុមហ៊ុន។ ម្នាក់​ៗ​ពិតជា​ស្រស់​ស្អាត និង​មានទឹកមុខ​ញញឹមញញែមគ្រប់​គ្នា។

ទិដ្ឋភាព​ទាំងមូល​នៃ​កម្មវិធី «ជួបជុំ​មហា​គ្រួសារ​ជីប​ម៉ុង» ដែល​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹក​នាំ​ទាំងអស់ និង បុគ្គលិក​គ្រប់​ជាន់​ថ្នាក់ ពិតជា​អធិកអធម និង​ប្រកប​ទៅ​ដោយ​ភាព​សប្បាយរីករាយ។ មិន​តែ​ប៉ុណ្ណោះ ការ​ដែល​បាន​ធ្វើ​ដំណើរ​រួម​គ្នា​យ៉ាង​យូរ៕

អត្ថបទ៖ ឆដា, រូបភាព៖ Chip Mong Group