កាលពីថ្ងៃ ៩ ខែកក្កដា ឆ្នាំ ២០២៦ អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចូលរួមឧបត្ថម្ភថវិកា ក្នុងការជួយសាងសង់ផ្ទះ ៥០ខ្នងជូន អតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តស្ទឹងត្រែងដែលមានជីវភាពខ្វះខាត គ្មានដី គ្មានផ្ទះស្នាក់នៅ។

ក្នុងឱកាសបានអមដំណើរសម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចុះទៅជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តស្ទឹងត្រែង កាលពីម្សិលមិញ អ្នកឧកញ៉ា ម៉ម វណ្ណឌី ពិតជាខ្នះខ្នែង និង
ក្នុងនាមជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អ្នកឧកញ៉ា ម៉ម វណ្ណឌី បានជួយជ្រោមជ្រែងដល់អតីតយុទ្ធជន និងនិវត្តជន ជាច្រើន និងគ្រប់រូបភាព។

គួរបញ្ជាក់ផងដែរថា អតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្នុងខេត្តស្ទឹងត្រែង គ្មានដី គ្មានផ្ទះ ៩៤ គ្រួសារ ទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្ដេចតេជោ ហ៊ុន សែន ក្នុងការជួយសាងសង់ផ្ទះជូន ក្នុងឱកាសសម្ដេចអញ្ជើញចុះជួបសំណេះ សំណាល ជាមួយមន្រ្តីរាជការក្នុងខេត្តស្ទឹងត្រែង។ ដោយក្នុងនោះអ្នកឧកញ៉ា អ៊ឹង លីហេង ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអ្នកឧកញ៉ា តាំង ហ្គិចលៀង បានចូលរួមឧបត្ថម្ភថវិកាជួយសាងសង់ផ្ទះ ៤៤ ខ្នង។
រីឯ អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចូលរួមឧបត្ថម្ភថវិកាក្នុងការជួយសាងសង់ផ្ទះ ៥០ ខ្នង សរុប ៩៤ ខ្នង៕


អត្ថបទ៖ ឆដា, រូបភាព៖ C.V.P និង ម៉ម វណ្ណឌី




