កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករទៅក្រៅប្រទេស ក្នុងឆមាសទី ១ ឆ្នាំ ២០២៦

កម្ពុជារកចំណូលបានប្រមាណ ៣៦៧.១ លានដុល្លារ ពីការនាំចេញអង្ករចំនួន ៦៣០ ពាន់តោនទៅកាន់ទីផ្សារក្រៅប្រទេសក្នុងរយៈពេល ៦ ខែ ឆ្នាំ​២០២៦។ នេះយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករ ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២៦។

របាយការណ៍បានឱ្យដឹងថា ក្នុងរយៈពេល ៦ ខែនៃឆ្នាំ ២០២៦ តាមរយៈក្រុមហ៊ុនចេញអង្ករចំនួន ៦០ ក្រុមហ៊ុន កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៣០ ៣១៩ តោន​ ទៅកាន់គោលដៅចំនួន ៦៤។ 

របាយការណ៍ ឱ្យដឹងទៀតថា ការនាំចេញអង្ករទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន​ ៣២ ​បានបរិមាណអង្ករចំនួន ១៧៩ ៨២៨តោន គិតជាទឹកប្រាក់ចំនួន ១២១.៧៣​ លានដុល្លារ, ទៅកាន់ប្រទេសចិន ​និងតំបន់រដ្ឋបាលស្វយ័តចំនួន ១៧០ ៤៨៣ តោន គិតជាទឹកប្រាក់ចំនួន ៩៩.៦៧លានដុល្លារ និងទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៥ប្រទេសបានបរិមាណចំនួន ២២៨ ៧៨០ តោន​ គិតជាទឹកប្រាក់ចំនួន ៩៨.៩ លានដុល្លារ។

បន្ថែមពីនេះ កម្ពុជាក៏បាននាំទៅកាន់គោលដៅ ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា ។ល។ បានចំនួន ៥១ ២២៨ តោន គិតជាទឹកប្រាក់ចំនួន ៤៦.៨ លានដុល្លារ។

គួររំលឹកផងដែរថា ចំពោះប្រភេទអង្ករដែលបាននាំចេញអង្កររួមមាន អង្ករក្រអូបចំនួន ៥៩.៨១ភាគរយ, អង្ករសគ្រាប់វែង ២២.៥៨ភាគរយ, អង្ករចំហ៊ុយ ១.៨២ភាគរយ, អង្ករសរីរាង្គចំនួន ១.២៤ភាគរយ និងអង្ករផ្សេងៗចំនួន ០.២ភាគរយ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times