អ្នកឧកញ៉ា គៀន ស្រីនាង គឺជាសហគ្រិន,ជាសប្បុរសជនដ៏លេចធ្លោមួយរូប និងជាភរិយារបស់អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ហើយជាបុគ្គលដែលតែងតែលើកស្ទួយផលិតផលក្នុងស្រុក។

ជានិច្ចកាលពេលបង្ហាញខ្លួនក្នុងកម្មវិធីអ្នកឧកញ៉ា គៀន ស្រីនាង ប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីច្នៃពីហូលផាមួងខ្មែរ ដែលជាការគាំទ្រឲ្យមានចរន្តសេដ្ឋកិច្ចក្នុងស្រុកដើរ។អ្វីដែលកាន់តែពិសេសមិនដែលមានឈុតណាបង្ហាញភាពស៊ិចស៊ី ដែលខុសពីឋានៈក្នុងសង្គមអ្វីឡើយ ដែលនេះបង្ហាញថាមិនរូបសម្រស់ស្រស់ត្រកាល សមជាមួយនឹងសំពត់បត់ខ្មែរ ថែមទាំងមានគំនិតលើកស្ទួយផលិតផលខ្មែរផងដែរ។
ជាក់ស្ដែងកាលពីប៉ុន្មានសប្ដាហ៍មុន អ្នកឧកញ៉ា គៀន ស្រីនាង បានចូលរួមកម្មវិធីមង្គលការកូនស្រីអ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ និងកូនប្រុសអ្នកឧកញ៉ា ឡោក ហួរ ភរិយាអគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប បានជ្រើសឈុតហូលពណ៌មាសយ៉ាងស្រស់ស្អាត។


មិនមែនតែកម្មវិធីមង្គលការឡើយ កម្មវិធីដទៃមិនថាកម្មវិធីសាសនា និងការចូលរួមផ្សេងៗអ្នកឧកញ៉ា គៀន ស្រីនាង បានគ្រងឈុតច្នៃពីហូលផាមួងជានិច្ច ដោយខុសតែពណ៌ និងម៉ូដតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា អ្នកឧកញ៉ា ត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈសកម្មភាពការងារមនុស្សធម៌ ការចូលរួមចំណែកជួយដល់សង្គមជាតិ និងសាសនា។ មិនតែប៉ុណ្ណោះកាលពីពេលថ្មីៗអ្នកឧកញ៉ា ត្រូវបានតែងតាំងជា សមាជិកភាពនៃសហគមន៍ Olave Baden-Powell Society (OB-PS)។ រំលឹកផងដែរ Olave Baden-Powell Society (OB-PS) គឺជាសមាគមអន្តរជាតិមួយដែលបង្កើតឡើងដើម្បីគាំទ្រ និងប្រមូលថវិកាជួយដល់ចលនាកាយរឹទ្ធិនារី (Girl Guiding/Girl Scouting) នៅទូទាំងពិភពលោក តាមរយៈអង្គការ World Association of Girl Guides and Girl Scouts៕





អត្ថបទ៖ ឆដា, រូបភាព៖ The Pink Wedding និង Try Pheap Group




