ថៅកែក្រុមហ៊ុន វិរៈ ប៊ុនថាំ ចូលរួមពិធីសម្ពោធផ្លូវបេតុងអ៊ុតកៅស៊ូនៅគិរីរម្យ តម្លៃជាង ១,២២ លានដុល្លារ

អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ បាន​ចូលរួមពិធីសម្ពោធផ្លូវបេតុងអ៊ុតកៅស៊ូនៅគិរីរម្យ ដែល​ជា​សមិទ្ធផល​ថ្មី​តម្លៃ​ជាង ១,២២ លាន​ដុល្លារ និង​ជា​អំណោយ​របស់​ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប ផ្ទាល់តែម្ដង។

តាមដានជាមួយយើង៖ Million Times

កាលពី​ចុង​សប្ដាហ៍​មុន​អគ្គ​នាយក​ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេសប្រេស ខូអិលធីឌី និង​លោកស្រី ប៊ុន ចន្ធូ បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ផ្លូវ​បេតុង​អ៊ុត​កៅស៊ូ ប្រវែង ៧ ០០០ ម៉ែត្រ ចេញ​ពី​រង្វង់​មូល​នាគព័ន្ធ ឆ្ពោះ​ទៅ​កាន់​រមណីយដ្ឋាន​ឋាន​សួគ៌​គិរីរម្យ រីស៊ត នៅ​លើ​ភ្នំ​គិរីរម្យ តម្លៃ​ជាង ១,២២ លាន​ដុល្លារ ដែល​ជា​អំណោយ​ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប​ផ្ទាល់​តែម្ដង។

កម្មវិធី​សម្ពោធ​ផ្លូវ​បេតុង​អ៊ុត​កៅស៊ូ​ថ្មី​នេះ ធ្វើ​ឡើង​ក្រោម​អធិបតីភាព រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហួត ហាក់ និង​មាន​ការ​ចូលរួម​ពី​អភិបាលខេត្ត​កំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ។

ក្នុង​ឱកាស​នោះ​អ្នកឧកញ៉ា បណ្ឌិត បានគូសបញ្ជាក់ថា ផ្លូវបេតុងអ៊ុតកៅស៊ូថ្មីនេះ ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត ដើម្បី​ជំរុញ​វិស័យ​ទេសចរ​នៅ​តំបន់​គិរីរម្យ នា​រដូវកាល​បៃតង ហើយ​ភ្ញៀវទេសចរ​លែង​បារម្ភ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ឧទ្យាន​បោះតង់​ទៀត​ហើយ៕

អត្ថបទ៖ ឆដា, រូបភាព៖ Neak Oknha Dr. Vireak Suo