ថៅកែឡេ Felix ពាក់នាឡិកាដៃពស់ Bulgari ៣ ជុំ ដែលជា Collection កម្រ

លោកស្រី អួក និមល ឬ​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ស្គាល់ និងហៅ​ថា ម៉ាក់អូនភូ ដែល​ជា​ថៅកែ​ផលិតផល​ថែរក្សា​សម្រស់​ប្រេន Felix កំពុង​តែ​ពពោះ​កូន​ទី២ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​យ៉ាង​យូរ​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

ក្រោយ​បង្ហាញ​ពី​វត្តមាន​កូន​ទី២ ក្នុង​ផ្ទៃ លោកស្រី និមល បាន​ពាក់​នូវ​នាឡិកា​ដៃ bulgari ពណ៌​ខ្មៅ​ដែល​មាន​តម្លៃ​ថ្លៃ។ ថៅកែ​ឡេ Felix បាន​​បង្ហាញ​ខ្លួន​ក្នុង​ឈុត​ពណ៌​ក្រហម​ឆ្អិនឆ្អៅ និង​ពាក់​នាឡិកា​ដៃ Serpenti Spiga។

នាឡិកា Serpenti Spiga ជាមួយស្រោមសេរ៉ាមិចពណ៌ខ្មៅ ស៊ុមមាសពណ៌ផ្កាឈូក 18k ជាមួយពេជ្រ មុខនាឡិកាប៉ូលាពណ៌ខ្មៅ និងខ្សែដៃរាងជាវង់ពីរ ធ្វើពីសេរ៉ាមិចពណ៌ខ្មៅ និងធាតុមាសពណ៌ផ្កាឈូក 18k តម្លៃ​ជាង ១ ម៉ឺន​ដុល្លារ។

សម្រាប់​លោក​ស្រី និមល Felix ជា​អ្នក​ជំនួញ​ស្រី​ដែល​មាន​ភាព​ជោគជ័យ​លើ​វិស័យ​អនឡាញ​ជិត ១០ ឆ្នាំ​មក​ហើយ។​ដោយ​ក្រោយ​ជោគជ័យ​លោកស្រី​បាន​​បង្ហាញ​ពី​ជីវភាព​ឡូយឆាយ និង​ប្រើប្រាស់​សម្ភារៈ​ប្រេន​ៗ លាន​សេរី​ទំនើប។

និយាយ​ដល់​សម្ភារៈ​ទំនើប និង​កំពូល​រថយន្ត​លោកស្រី អួក និមល ឡើង​ទៅ​បរទេស​ដើម្បី​កុម្ម៉ង់​ផ្ទាល់​តែម្ដង ហើយ​បើ​ភូមិគ្រឹះ​វិញ​ធំ​ស្កឹមស្កៃ​ខ្លាំង​តែម្ដង។ ក្នុង​វ័យ ៣២ ឆ្នាំ​ថៅកែ​ឡេ Felix ជោគជ័យ​ខ្លាំង​ទាំង​ជំនួញ និង​ជីវិត​គ្រួសារ៕

អត្ថបទ៖ ឆដា, រូបភាព៖ Nimol Felix